ទិញ៩៨លានផោនឆ្នាំមុន ពេលនេះ Chelsea ឱ្យ Inter ខ្ចីជើង Lukaku វិញត្រឹម៧លានផោន

ក្រុមតោខៀវ Chelsea បានយល់ព្រមឱ្យក្រុម Inter Milan ខ្ចីជើងខ្សែប្រយុទ្ធ Romelu Lukaku ហើយនៅរដូវកាលថ្មីខាងមុខនេះ ត្រឹមតម្លៃខ្លួន៦,៩លានផោនប៉ុណ្ណោះ។

នេះជារឿងគួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ក្រុមតោខៀវ Chelsea ដែលរដូវកាលមុន ពួកគេបានចំណាយដល់ទៅ៩៨លានផោនឯណោះដើម្បីទិញ Lukaku នេះពីក្រុម Inter Milan មក។ តែដោយសាររដូវកាលមុនលេងមិនល្អសោះ និងរងការរិះគន់ច្រើនពេក ទើបសាមីខ្លួននិយាយថាចង់ចាកចេញទៅ Inter Milan ដោយខ្លួនឯងតែម្ដង។ ក្រោយពីសាមីកីឡាករនិយាយបែបនេះហើយ ទើបបានជា Inter Milan ចូលខ្លួនមកចរចាខ្ចីជើង ដោយមិនទិញយកដាច់នោះទេ។

ការចរចានោះក៏សម្រេចថែមទៀត ពោលគឺក្រុមនៅលីគកំពូលអ៊ីតាលីនឹងចំណាយប្រាក់ត្រឹមតែ៦,៩លានផោនប៉ុណ្ណោះក្នុង១រដូវកាលឱ្យទៅខាងក្រុម Chelsea ។ សម្រាប់ Lukaku ក៏បានយល់ព្រមកាត់ប្រាក់ឈ្នួលរបស់ខ្លួនទៀត ដើម្បីឱ្យការផ្ទេរមួយនេះកើតមានឡើង៕​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT