Gerrard ៖ Benzema សមទទួលបាន Ballon dÓr ហើយឆ្នាំនេះ

លោក Steven Gerrard បាននិយាយថាខ្សែប្រយុទ្ធ Karim Benzema សក្ដិសមក្នុងការឈ្នះពានរង្វាន់ Ballon dÓr ហើយ ក្រោយពីរូបគេបញ្ចប់រដូវកាលដោយទម្រង់លេងកម្រិតកំពូលបំផុត។

បើទោះជាមិនមែនជាអ្នករកគ្រាប់បាល់ជួយក្រុម Real Madrid ឈ្នះ Liverpool នៅវគ្គផ្ដាច់ព្រ័ត្រក្ដី ប៉ុន្តែរូបគេជាកីឡាករសំខាន់ខ្លាំងណាស់សម្រាប់ក្រុមតាំងពីដើមមក។ មិនត្រឹមតែប៉ុណ្ណោះ ជាអ្នករកគ្រាប់បាល់បានច្រើននារដូវកាលផងដែរ។ ដោយសារតែទម្រង់លេងដ៏អស្ចារ្យនេះហើយ ទើបបានជាអ្នកវិភាគជាច្រើនរួមទាំងលោក Gerrard អ្នកចាត់ការក្រុម Aston Villa ផង សុទ្ធតែគិតថា Benzema សមណាស់ហើយសម្រាប់ Ballon dÓr ។ ប្រសិនបើគេមិនឈ្នះទេ នោះនឹងមានការលួចបន្លំហើយ។

លោក Gerrard បាននិយាយថា៖ “ក្មេងៗមើលការប្រកួត ពួកគេមើលខ្សែប្រយុទ្ធ។ ពួកគេមើលគ្រាប់បាល់ ប៉ុន្តែប្រសិនបើអ្នកចង់មើលតំបន់ប្រយុទ្ធកណ្ដាលវិញ សូមមើល Benzema ។ គាត់ស័ក្ដិសមនឹងឈ្នះ Ballon dOr នៅឆ្នាំនេះហើយ”៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT