Wenger ​ត្រូវ​ក្លឹប​ជា​ច្រើន​ហៅ​ទៅ​ដឹក​នាំ ​ក្រោយ​ពី​ប្រកាស​ចេញ​ពី Arsenal ​

លោក Arsene Wenger ​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ហៅ​ឱ្យ​ទៅ​ដឹក​នាំ ​បន្ទាប់​ពី​ប្រកាស​ថា​ចាកចេញ​ពី Arsenal ​នៅ​ចប់​រដូវ​កាល​នេះ។

ក្រោយ​ពី​ដឹក​នាំ​កាំភ្លើង​ធំ​អស់​រយៈ​ពេល​២២​ឆ្នាំ​មក​នេះ ​លោក Wenger ​បាន​សម្រេច​លាលែង​តំណែង​អ្នក​ចាត់ការ​ហើយ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​លោក​ចូល​និវត្តន៍​នោះ​ទេ។ ​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​បញ្ជាក់​ថា​​បច្ចុប្បន្ន​មាន​ក្លឹប​ជា​ច្រើន​ហៅ​គាត់​ទៅ​ដឹក​នាំ ពោល​គឺ​ច្រើន​ជាង​ការ​រំពឹង​ទុក​របស់​លោក​ទៅ​ទៀត។

ត្បិត​តែ​យ៉ាង​នេះ​ក្ដី លោក Wenger ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​នឹង​ទៅ​ក្លឹប​ណា​នោះ​ទេ ដោយ​ចង់​ផ្ដោត​អារម្មណ៍​ដឹក​នាំ​ក្រុម​ Arsenal ​ក្នុង​ប្រកួត​នៅ​សល់​សិន។ ក្រោយ​ពី​ចប់​ការងារ​ជាមួយ Arsenal ​ហើយ ​លោក​បញ្ជាក់​នឹង​សម្រាក​បន្តិច មុន​ប្រកាស​ថា​នឹង​ទៅ​ដឹក​នាំ​ក្លឹប​ណា​បន្ដ​ទៀត៕

 

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT