Khabib ​នឹង​ដើរ​ចេញ​ពី​ UFC ​ប្រសិន​បើ​ស្ថាប័ន​នេះ​ដក​ក្រុម​ការងារ​របស់​គេ

Khabib Nurmagomedov ​ព្រមាន​ថា​នឹង​ដើរ​ចេញ​ពី UFC ​ប្រសិន​បើ​ស្ថាប័ន​មួយ​នេះ ​ពិត​ជា​សម្រេច​បណ្ដេញ​មិត្ត​រួម​ក្រុម​របស់​គេ  Zubaira Tukhugov ​ចេញ​។

UFC 229 ​បាន​ក្លាយ​ជា​ការ​ប្រកួត​មួយ​ដែល​អាក្រក់​មើល​បំផុត ​ព្រោះ​ចប់​ការ​ប្រកួត​ហើយ ​មាន​កីឡាករ​និង​ក្រុម​របស់​ខ្លួន​វាយ​គ្នា​ទាំង​នៅ​លើ​សង្វៀន ​និង​ក្រៅ​សង្វៀន។ Khabib ​បាន​ហក់​ពី​លើ​សង្វៀន​មក​

វាយ​ក្រុម​របស់ Conor ​ស្រប​ពេល​ដែល​ក្រុម​របស់ Khabib ​វិញ ​បាន​ឡើង​ទៅ​វាយ​ជាមួយ​កីឡាករ Conor ​នៅ​សង្វៀន​ឯ​ណោះ។ ជា​រួម​ទៅ ​ក្រុម​ការងារ​ទាំង​សង​ខាង សុទ្ធ​តែ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​មែនទែន ​មុន​ពេល​ស្ថានការណ៍​អាច​ត្រលប់​ទៅ​រក​ភាព​ស្ងប់ស្ងាត់​វិញ។

នៅ​ថ្ងៃ​ទី​២៤​ខាង​មុខ​នេះ ​ស្ថាប័ន UFC ​នឹង​ធ្វើ​ការ​ប្រកាស​ពិន័យ​ជា​ផ្លូវការ​ចំពោះ​ទង្វើ​របស់​ពួកគេ។ ​ដោយ​ឡែក​សម្រាប់ Khabib ​​បាន​ចេញ​មុខ​មក​ព្រមាន​ជា​ថ្មី​ថា ​ប្រសិន​បើ UFC ពិន័យ​មិត្ត​របស់​គេ Zubaira ​នោះ ​រូបគេ​ក៏​នឹង​ចាកចេញ​ពី​ស្ថាប័ន​ក្នុង​ទ្រុង​មួយ​នេះ ​

ដើម្បី​រក​កន្លែង​ផ្សេង​ផង​ដែរ។ អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​រុស្ស៊ី​ខាង​លើ ​បាន​បញ្ជាក់​ថា ​ខាង​ក្រុម Conor ​ឯ​ណោះ​ទេ ដែល​ជា​អ្នក​បង្កើត​ហេតុ​មុន ​ដោយ​ពួកគេ​បាន​មើល​ងាយ​ជាតិ​សាសន៍ ​គ្រួសារ​របស់​ខ្លួន​៕ប្រភពDailyMail

  • Khabib ​នឹង​ដើរ​ចេញ​ពី​ UFC ​ប្រសិន​បើ​ស្ថាប័ន​នេះ​ដក​ក្រុម​ការងារ​របស់​គេ