ទីបំផុតលោក Todd Boehly ទិញក្លឹប Chelsea បានហើយតម្លៃ ៤,២៥ពាន់លានផោន

លោក Todd Boehly បានចុះកិច្ចព្រមព្រៀងទិញយកក្លឹប Chelsea ហើយក្នុងតម្លៃរហូតដល់ ៤,២៥ពាន់លានផោនឯណោះពីលោក Roman Abramovic ។

លោក Roman បានប្រកាសលក់ក្លឹប Chelsea ក្រោយពីរុស្ស៊ីបើកការវាយលុកចូលទឹកដីអ៊ុយក្រែនមក។ ការចង់លក់នេះដែរ ក៏ព្រោះតែរដ្ឋាភិបាលអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មដល់លោក មិនឱ្យចូលប្រទេស និងបង្កក់ទ្រព្យសម្បត្តិផងដែរ។ ដោយសារតែកត្ដានេះហើយ ទើបលោកមិនមានជម្រើសអ្វីក្រៅពីប្រកាសលក់ក្លឹបនេះទេ។

មានសេដ្ឋីច្រើននាក់ដែរ ដែលចង់បានក្លឹបតោខៀវនេះ ប៉ុន្តែមិនអាចប្រជែងជាមួយលោក Todd Boehly អ្នកជំនួញអាមេរិកបានឡើយ។ ដោយចុងបញ្ចប់នេះ លោកក៏សម្រេចចិត្តទិញក្នុងតម្លៃរហូតដល់ ៤,២៥ពាន់លានផោនឯណោះ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT