Dani Alves៖ “បាល់ទាត់​ដូច​តែ​ជីវិត​ខាង​ក្រៅ​អ៊ីចឹង សំណាង​មិន​ចេះ​តែ​មាន​រហូត​ទេ”

ខ្សែ​ការពារ​ស្លាប​ស្តាំ Dani Alves នៃ​ក្លឹប Barcelona ក៏​បាន​បង្ហោះ​សារ​អបអរ​ដល់​ក្លឹប Real Madrid ដ្បិត​បើ​ជា​ក្លឹប​គូ​ប្រជែង ដោយ​ផ្តោត​លើ​ន័យ​សរសើរ​ជា​ចម្បង​ដល់​ចំណែក​នៃ​កីឡាករ​ប្រេស៊ីល ទើប​អាច​ជួយ​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ អាច​ឆ្លង​ផុត​ក្លឹប Manchester City នា​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។ វា​ជា​អភិនិហា ហើយ​ជា​រឿយ​ស៊យ​បំផុត​សម្រាប់​ក្លឹប​អង់គ្លេស ដ្បិត​បើ​អាច​នាំ​មុខ​លទ្ធផល ៥-៣ ទៅ​លើ Madrid នៅ ៨៩ នាទី នា​តង់​ទី ២ ទៅ​ហើយ។

Alves រៀបរាប់​ថា៖ “មិត្តភក្តិ​ក្នុង​វិស័យ​បាល់ទាត់​ទាំង​អស់ ត្រូវ​ដឹង ថា​វា​ដូច​តែ​ជីវិត​នៅ​ខាង​ក្រៅ​អ៊ីចឹង សំណាង​មិន​ចេះ​តែ​មាន​នៅ​ខាង​យើង​រហូត​ទេ ដ្បិត​បើ​យើង​ជា​ក្រុម​ដែល​អាច​គ្រប់គ្រង​ការ​ប្រកួត​ទាំង​មូល​ក៏​ដោយ ហើយ​អ្នក​មើល​ចុះ បាល់ទាត់​នឹង​ទៅ​ជា​បែប​ណា បើ​គ្មាន​កីឡាករ​ប្រេស៊ីល​ចូលរួម”។

ន័យ​នេះ​គេ​ចង់​សរសើរ​ដល់​ចំណែក​របស់ Vinicius Junior, Rodryo Goes, Eder Militao ក៏​ដូច​ជា Casemiro ជា​ចំណែក​សំខាន់ៗ​សឹង​គ្រប់​តំណែង ក្នុង​ការ​ជួយ​ក្រុម​លោក Carlo Ancelotti ឲ្យ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ UCL។ យ៉ាង​ណា​លោក​ក៏​និយាយ​ដែរ ទាក់ទិន​នឹង​ប្រកួត​នៅ La Liga បើ​ក្លឹប Barcelona រៀបចំ​បាន​លឿន​ជាង​នេះ ពោល​តាំង​ពី​មុន​បើក​រដូវ​កាល ម្ល៉េះ Real ក៏​មិន​ប្រាកដ​ថា​អាច​លើក​ពាន​បាន​ដែរ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT