ក្លឹប៤ កំពុងប្រជែងគ្នាយកខ្សែប្រយុទ្ធ Jesse Lingard របស់ Man Utd

ក្លឹបរហូតដល់ទៅ៤ឯណោះកំពុងចរចានាំយកខ្សែប្រយុទ្ធ Jese Lingard របស់ក្រុមបិសាចក្រហម Manchester United នៅចប់រដូវកាលនេះ ក្រោយពីរូបគេអស់កុងត្រា។

Lingard ជាយុវជនថ្នាលរបស់ក្លឹបដែលរួមរស់ជាមួយគ្នា២២ឆ្នាំមកហើយ។ ដោយសារតែរូបគេមិនទទួលបានឱកាសដើម្បីបង្ហាញសមត្ថភាពតទៅទៀត ទើបបានជាក្លឹបនិងសាមីខ្លួនសម្រេចមិនមានកុងត្រាថ្មីលើកុងត្រាចាស់ដែលនៅសល់ដល់ចប់រដូវកាលនេះទៀតនោះទេ។ ដោយនេះសបញ្ជាក់ថានៅចប់រដូវកាលនេះ កីឡាករអង់គ្លេសអាចជ្រើសរើសក្លឹបថ្មីលេងបានដោយខ្លួនឯងហើយ។

រហូតមកដល់ពេលនេះមានក្លឹប៤កំពុងចរចាយករូបគេក្នុងនោះ Juventus, Paris Saint-Germain, AC Milan និង Newcastle United ។ ដោយក្នុងចំណោម៤នេះ មានក្លឹប២កំពុងទទួលបានការនាំមុខហើយដើម្បីយកកីឡាករវ័យ២៩ឆ្នាំទៅចូលរួម ដោយសល់លក្ខខណ្ឌបន្ដិចបន្ដួចទៀតប៉ុណ្ណោះ។ គោលដៅរបស់ Lingard នៅក្លឹបថ្មី គឺចង់បានការចូលលេងទៀងទាត់ ដើម្បីឱ្យក្រុមជម្រើសជាតិអង់គ្លេសមើលឃើញនិងកោះហៅចូលក្រុមវិញសម្រាប់ការប្រកួត World Cup 2022 ខាងមុខ៕ប្រភព៖​ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT