ជោគជ័យក្នុងអាជីព Ancelotti ចង់ចូលនិវត្តន៍តែម្ដង ក្រោយអស់កុងត្រានៅ Real Madrid

បន្ទាប់ពីជោគជ័យក្នុងអាជីពជាអ្នកចាត់ការក្រុមជាច្រើនឆ្នាំមកនេះ លោក Carlo Ancelotti បានប្រកាសតែម្ដងថាចង់ចូលនិវត្តន៍ហើយ ក្រោយពីអស់កុងត្រាជាមួយក្រុម Real Madrid ។

ការចូលមកដឹកនាំជាថ្មីនៅក្រុម Real Madrid នារដូវកាលនេះ លោក Ancelotti បានសម្រេចបំណងជួយក្រុមឈ្នះពានរង្វាន់ La Liga បានហើយ។ ជាមួយការឈ្នះពានរង្វាន់នេះដែរ ក៏បានធ្វើឱ្យលោកក្លាយជាអ្នកចាត់ការដំបូងគេក្នុងប្រវត្តិសាស្ត្រដែលអាចដឹកនាំក្រុមឈ្នះពានរង្វាន់គ្រប់លីគកំពូលទាំង៥នៅអឺរ៉ុបផងដែរ។ នេះជាមោទកភាពមួយណាស់ សម្រាប់លោក Ancelotti។

បុរសសញ្ជាតិអ៊ីតាលីបានអះអាងថាអ្វីដែលលោកប្រាថ្នាគឺបានសម្រេចហើយ។ លោកបានចាប់ផ្ដើមគិតដល់ពេលចូនិវត្តន៍ពីវិស័យនេះហើយដែរ នៅពេលអស់កុងត្រាជាមួយក្រុម Real Madrid លោកនឹងចូលនិវត្តន៍។ តែបើសិនទទួលបានការបន្ដកុងត្រាថ្មីនៅ Bernabue លោកនឹងបន្ដអាជីពនេះទៀត៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT