Man City ត្រៀម​ផ្តល់​កាដូ​កុងត្រា​ថ្មី សម្រាប់​តារា​ឆ្នើម​ម្នាក់ មុន​បញ្ចប់​រដូវ​កាល

ក្លឹប​មេឃ​ខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​រៀបចំ​សំណើ​ផ្តល់​កុងត្រា​ថ្មី ដល់​យុវជន Phil Foden ​ឲ្យ​បាន​មុន​បញ្ចប់​រដូវ​កាល ២០២១/២២។ កីឡាករ​អង់គ្លេស ​តាម​ថា​គេ​ត្រូវ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ តែ​ដោយសារ​ក្លឹប​មើល​ឃើញ​សមត្ថភាព ឃើញ​ថា​ធ្វើ​បាន​ល្អ​ខ្លាំង ហើយ​បញ្ចៀស​ការ​ចង់​បាន​របស់​ក្លឹប​ដទៃ ដូច្នេះ​ការ​បន្ត​កុងត្រា​ថ្មី គឺ​ជា​រឿង​ចាំ​បាច់។

បើ​តាម​សារព័ត៌មាន 90min ចុះ​ផ្សាយ​ថា ភាគី​ក្លឹប​អាណាព្យាបាល City កំពុង​ស្ថិត​ក្នុង​ការ​ជជែក​ពិភាក្សា​ជាមួយ​កីឡាករ​វ័យ ២១ ឆ្នាំ​ខាង​លើ​ហើយ អំពី​លទ្ធភាព​នៃ​ការ​ផ្តល់​ឲ្យ​នូវ​ប្រាក់​ពលកម្ម និង​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​បន្ថែម​ពី​លើ​កិច្ច​ព្រមព្រៀង​ចាស់។

រំឭក​ដែរ​ថា Foden ទើប​តែ​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ Assist បាល់​មួយ​គ្រាប់ ទៅ​ឲ្យ Kevin de Bruyne បញ្ចប់​ទី បើក​ការ​នាំ​មុខ ១-០ ទៅ​លើ Atletico Madrid នៅ UCL កាល​ពី​យប់​មិញ។ និយាយ​អំពី​ស្ថិតិ​រដូវ​កាល​នេះ ជា​រួម​ ៣៥ ប្រកួត កីឡាករ​អង់គ្លេស​រក​បាន ១១ គ្រាប់​និង Assist ៩ លើក​ឯ​ណោះ៕

ប្រភព៖ 90min

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT