Pep ថានឹងរកយុទ្ធសាស្ត្រថ្មីលេងទល់ AT Madrid ដោយដាក់កីឡាករ១២នាក់

លោក Pep Guardiola បាននិយាយបែបលេងសើចថាលោកនឹងដាក់កីឡាករដល់ទៅ១២នាក់ដើម្បីលេងទល់ក្រុម Atletico Madrid ក្នុងជំនួបជើងទី១វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ។

City ជាក្រុមខ្លាំងមួយនាពេលបច្ចុប្បន្ន មិនថានៅលីគអង់គ្លេស ឬពានរង្វាន់ UEFA Champions League នោះទេ។ នៅរដូវកាលមុន ពួកគេឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែគួរឱ្យស្ដាយបរាជ័យក្រោមថ្វីជើងរបស់ក្រុម Chelsea ទៅវិញ ខកខានឱកាសលើកពាន UCL ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប។ នារដូវកាលនេះទៀតសោត គោលដៅរបស់ពួកគេក៏មិនខុសឆ្នាំមុនដែរ ពោលគឺចង់ពានរង្វាន់នេះណាស់ ដើម្បីបង្កើតកំណត់ត្រាថ្មីលើកពានជាលើកដំបូង។

ដោយឡែកសម្រាប់ការប្រកួតទល់ក្រុម AT Madrid វិញ លោក Pep បាននិយាយថា៖ “ក្នុងពានរង្វាន់ Champions League ខ្ញុំគិតច្រើនណាស់។ នេះជាហេតុផលខ្ញុំតែងទទួលបានលទ្ធផលល្អ។ ខ្ញុំចូលចិត្តគិតច្រើនដើម្បីបង្កើតតិចនិកឆ្គួតៗ ហើយវាល្អមើលទៅតាមដៃគូដែលយើងប៉ះ។ នៅយប់នេះ ខ្ញុំនឹងបង្ហាញពីតាកតិចថ្មីទៀត យើងនឹងលេងកីឡាករ១២នាក់”៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT