Man City ហៅកីឡាករភៀសខ្លួនអ៊ុយក្រែនម្នាក់មកហ្វឹកហាត់ជាមួយ

ក្រុម Manchester City បានហៅកីឡាករបាល់ទាត់ដែលភៀសខ្លួនម្នាក់មកហ្វឹកហាត់ជាមួយ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់គេ បន្ទាប់ពីមានការជួយពីកីឡាករ Oleksandr Zinchenko។

កីឡាករខាងលើមានឈ្មោះថា Andriy Kravcuk ដែលត្រូវភៀសខ្លួនចេញពីស្រុកកំណើតអ៊ុយក្រែនមកអង់គ្លេស ដោយសារតែសង្គ្រាម។ បច្ចុប្បន្នរូបគេទទួលបានការហ្វឹកហាត់នៅក្លឹប Man City ជាមួយមិត្តរួមសញ្ជាតិ Oleksandr ដោយពួកគេទាំងពីរនេះសុទ្ធតែជាកីឡាករថ្នាលរបស់ក្លឹប Shakhtar Donetsk ។ Andriy អាចហាត់នៅ Elite Development Squad បានចាប់ពីពេលនេះរហូតដល់ចប់រដូវកាល។

រំលឹកថាកីឡាករវ័យ២៣ឆ្នាំខាងលើភៀសខ្លួនមកអង់គ្លេសនេះតែម្នាក់ឯងប៉ុណ្ណោះ ដោយគ្រួសាររបស់គេស្ថិតនៅក្រុងគៀវដដែល។ ជាមួយគ្នានេះដែរ បងប្រុសរបស់ Andriy Kravcuk បានសម្រេចចិត្តចូលបម្រើទ័ពទៅហើយ ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។ Andriy Kravcuk សម្រេចចិត្តមកអង់គ្លេសនេះ ក៏ដើម្បីធ្វើតាមបំណងប្រាថ្នាជាកីឡាករបាល់ទាត់ទៀត៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT