Jermain Defoe ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ

ខ្សែប្រយុទ្ធ Jermain Defoe អតីតកីឡាករជម្រើសជាតិអង់គ្លេស ធ្លាប់លេងឱ្យក្រុមSunderland, Spurs និង West Ham បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ហើយ។

កីឡាករវ័យ៣៩ឆ្នាំបានចំណាយពេលក្នុងអាជីពបាល់ទាត់ចុងក្រោយរបស់គេជាមួយក្រុម Sunderland ជាលើកទី២ កាលពីខែកុម្ភៈកន្លងទៅ ហើយលេងបាន៧ប្រកួត នៅពេលនេះក៏ស្រាប់តែចូលនិវត្តន៍តែម្ដង។ អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ លេងបាន៧៦២ប្រកួតឯណោះគិតគ្រប់ក្លឹបទាំងអស់ និងរកគ្រាប់បាល់បាន៣០៤គ្រាប់ផងដែរ។ ជាមួយជម្រើសជាតិអង់គ្លេសវិញ គេរកបាន២០គ្រាប់ ក្នុងការបង្ហាញខ្លួន៥៧ប្រកួត។

Defoe បានសរសេរក្នុងលិខិតប្រកាសរបស់ខ្លួនថា៖ “វាជាពេលវេលាលំបាកណាស់សម្រាប់ខ្ញុំ។ ខ្ញុំបានចាប់អាជីពនេះតាំងពីអាយុ១៧ឆ្នាំ នៅឆ្នាំ១៩៩៩ ហើយមកដល់ពេលនេះខ្ញុំគិតថាវាជាពេលត្រឹមត្រូវសម្រាប់ចូលនិវត្តន៍ហើយ”៕ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT