អ៊ីតាលី មិនបានលេង World Cup ២លើកជាប់គ្នាហើយ

ក្រុមជម្រើសជាតិអ៊ីតាលី ត្រូវបានធ្លាក់ចេញពីការប្រកួតជម្រុះ World Cup 2022 នៅប្រទេសកាតាហើយ បន្ទាប់ពីពួកគេលេងចាញ់ក្រុមម៉ាសេដ្វានខាងជើងក្នុងលទ្ធផល ១-០។

អ៊ីតាលីត្រូវបានគេស្គាល់ច្បាស់ថាជាក្រុមខ្លាំងនៅអឺរ៉ុប និងជាម្ចាស់ជើងឯក Euro 2018 កន្លងទៅផងដែរ។ តែសម្រាប់ការប្រកួតជម្រុះ World Cup 2022 នេះវិញ ពួកគេធ្វើមិនបានល្អនោះទេ ហើយឱកាសចុងក្រោយបែរជាភ្លាត់ចាញ់ក្រុម ម៉ាសេដ្វានខាងជើងទៀត ក្នុងលទ្ធផល ១-០។ ដោយលទ្ធផលនេះ បានធ្វើឱ្យក្រុមរបស់លោក Mancini អស់ឱកាសឡើង World Cup 2022 ហើយ។

នេះជាកំណត់ត្រាអាក្រក់មួយផងដែរសម្រាប់ក្រុមអ៊ីតាលី។ ពួកគេខកខានលេង World Cup ម្ដងហើយកាលពីឆ្នាំ២០១៨កន្លងទៅ ហើយមកដល់ឆ្នាំ២០២២នេះទៀត ពួកគេរបូតឱកាសទៀត ធ្វើឱ្យព្រឹត្តិការណ៏លំដាប់ពិភពលោក World Cup ២ដងចុងក្រោយ មិនមានវត្ដមានរបស់អ៊ីតាលីទាំងពីរ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT