Barcelona ទំនងមិនអាចទិញ Raphinha បាន ព្រោះតម្លៃខ្លួនខ្ពស់ពេក

ក្រុម FC Barcelona ទំនងជាមិនអាចទិញយកខ្សែប្រយុទ្ធ Raphinha ពីក្រុម Leeds United បានទេ ដោយសារតែតម្លៃខ្លួនរបស់គេខ្ពស់ពេកដល់ទៅ៦០លានផោនឯណោះ។

Raphinha ជាកីឡាករដែលក្រុម Barcelona ដាក់គោលដៅយកនៅរដូវកាលក្រោយ បន្ទាប់ពីលោក Xavi ពេញចិត្ត និងចង់យកមកជំនួសកន្លែងរបស់ Dembele ។ តែនៅពេលនេះទំនងជាជួបបញ្ហាហើយ ដោយសារតែក្រុម Leeds United តំឡើងតម្លៃខ្លួនរបស់គេដល់៦០លានផោនឯណោះ។ ការបង្កើនតម្លៃនេះដែរ គឺក្រោយពីមានក្លឹបធំៗមួយចំនួនក៏បានទាក់ទងចង់បានគេដូចគ្នា។

ដោយក្នុងនោះមាន PSG , Bayern Munich និងក្លឹបនៅ Premier League ដូចជា Liverpool និង Chelsea ជាដើម ក៏បានទាក់ទងទៅ Leeds ដូចគ្នា។ ដោយសារតែទម្រង់លេងល្អ និងមានក្លឹបចង់បានច្រើនបែបនេះហើយ ទើបតម្លៃខ្លួនរបស់គេឡើងខ្ពស់ដល់ទៅ៦០លានផោននោះ។ Raphinha ជាខ្សែប្រយុទ្ធដែលក្រុម Leeds United ទិញពី Rennes មកតែ១៧លានផោនប៉ុណ្ណោះនៅឆ្នាំ២០២០៕ ប្រភព ៖ DAILYMAIL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT