Liverpool ​ចាញ់ Napoli ​យប់មិញ ​ទាំង​ស៊ុត​មិន​ចំ​គោលដៅ​១​ជើង​សោះ

ក្រុម​ហង្ស​ក្រហម Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ម្ចាស់​ផ្ទះ Napoli ​ក្នុង​លទ្ធផល ១-០ ​នៅ​យប់មិញ​នេះ ​ក្នុង​ការ​ប្រកួត​ទី​២ ​ពាន​រង្វាន់ UEFA Champions League ។

Liverpool ​លេង​នៅ​ទឹក​ដី​អ៊ីតាលី ​ហាក់​ដូចជា​មិន​កាក់កប​ឡើយ ​ដោយ​ស៊ុត​មិន​ចំ​គោលដៅ​សូម្បី​តែ​១​ជើង​ផង។ ផ្ទុយ​ទៅ​វិញ ​ក្រុម​របស់​លោក Carlo Ancelotti ​អាច​បំបែក​ពង​មាន់​បាន ​នៅ​ចុង​ម៉ោង​នាទី​៩០ ​ដោយ​

ខ្សែ​ប្រយុទ្ធ​ Insigne ​។ ជ័យជម្នះ​ចុង​ម៉ោង​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Napoli ​មាន​ទឹក​មាត់​លេប​វិញ ​នឹង​ឈរ​កំពូល​តារាង ​លើស​ក្រុម PSG ​១​ពិន្ទុ។ ប្រកួត​បន្ទាប់​របស់​ក្រុម​នេះ ​នឹង​ស្វាគមន៍​ក្រុម PSG ​វិញ​ម្ដង​ហើយ។

ដោយ​ឡែក ​បើ​មើល​ទៅ​ក្រុម Liverpool ​វិញ ​ចាញ់​យប់មិញ ​បាន​ធ្វើ​ឱ្យ​ពួកគេ​បាត់​បង់​កីឡាករ​ម្នាក់​ផង​ដែរ គឺ​ខ្សែ​បម្រើ  Naby Keita ​រង​របួស​

ខ្នង។ នៅ​ថ្ងៃ​នេះ ​កីឡាករ Keita ​នឹង​ត្រូវ​ពិនិត្យ​ឱ្យ​ម៉ត់ចត់​ហើយ ​ដើម្បី​ដឹង​ថា​វា​ធ្ងន់ធ្ងរ ​និង​ត្រូវ​សម្រាក​រយៈ​ពេល​ប៉ុន្មាន៕ប្រភពDailyMail

  • Liverpool ​ចាញ់ Napoli ​យប់មិញ ​ទាំង​ស៊ុត​មិន​ចំ​គោលដៅ​១​ជើង​សោះ