ក្រុមបិសាចក្រហម Manchester United នឹងត្រូវប្រកួតជើងទី២ទល់ក្រុម Atletico Madrid នៅម៉ោង៣រំលងអាធ្រាត្រនេះហើយ សម្រាប់ពានរង្វាន់ UEFA Champions League ។
កាលពីជើងទី១កន្លងទៅនៅទឹកដីអេស្ប៉ាញ ក្រុម Man Utd លេងបានត្រឹមស្មើជាមួយក្រុម AT Madrid ១-១ ប៉ុណ្ណោះ។ ខណៈដែលជើងទី២នេះទៀតសោត គេសង្កេតឃើញថាក្រុមបិសាចក្រហមហាក់ត្រៀមបានល្អប្រសើរដែរ។ ជាក់ស្ដែង Cristiano Ronaldo តែម្ដង ដែលទើបនឹងរកបាន៣គ្រាប់ម្នាក់ឯងនៅលីគ ទល់ក្រុម Spurs កន្លងទៅ។
ជាមួយគ្នានេះដែរ លោក Ralf Rangnick អ្នកចាត់ការក្រុម Man Utd បាននិយាយថា៖ “អ្វីដែល Ronaldo បានធ្វើទល់ក្រុម Spurs គឺបង្ហាញច្បាស់ពីកម្រិតលេងរបស់គាត់។ គាត់ជាកីឡាករដែលអាចផ្លាស់ប្ដូរការប្រកួតបាន។ សូមចាំមើលទាំងអស់គ្នាថាតើគាត់អាចរកបាន៣គ្រាប់ទៀតទេនៅរាត្រីនេះ។ យើងសង្ឃឹមថានឹងទទួលបានលទ្ធផលល្អពីគាត់ទៀតនៅរាត្រីនេះ”៕ ប្រភព៖ Thesun