Ramos និង Neymar គិត​ចង់​ចែក​ផ្លូវ​ពី PSG ត្រឹម​ប៉ុណ្ណឹង​ហើយ

បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន AS ចុះ​ផ្សាយ​ថា តារា​ឆ្នើម Neymar និង Sergio Ramos ហាក់​គិត​ចង់​ដើរ​ចេញ​ពី​ក្លឹប​បារាំង Paris Saint-Germain ត្រឹម​បញ្ចប់​រដូវ​កាល​នេះ​ហើយ ជា​ពិសេស​បន្ទាប់​ពី​ទទួល​ពាក្យ​រិះគន់​ពី​អ្នក​គាំទ្រ​ក្លឹប​ខ្លួន​ឯង ក្រោយ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត Champions League ក្រោម​ថ្វី​ជើង​ Real Madrid។

ករណី​របស់ Neymar គេ​ហាក់​ឈឺចាប់​ខ្លាំង​នឹង​សំឡេង​ចំអក​របស់​អ្នក​គាំទ្រ​នៅ​ឯ​កីឡដ្ឋាន​ថ្ងៃ​មុន ដោយ​គិត​ថា ស្ថានភាព​នេះ នឹង​មិន​អាច​ផ្លាស់ប្តូរ​បាន​ឡើយ ដោយ​អារម្មណ៍​អ្នក​គាំទ្រ​គឺ​នៅ​តែ​បន្ត​មិន​អស់​ចិត្ត​មក​លើ​រូប​លោក ដូច្នេះ​ការ​ចាកចេញ គួរ​តែ​នឹង​កើត​ឡើង។ រី​ឯ Ramos ដោយសារ​មិន​ទទួល​បាន​ពេលវេលា​លេង ព្រោះ​ជួប​បញ្ហា​របួស​ដោយ​ខ្លួន​ឯង អ៊ីចឹង​បើ​បន្ត នោះ​អាជីព​នឹង​កាន់​តែ​ធ្លាក់​ចុះ ពិបាក​ស្រោចស្រង់។

យើង​មិន​ដឹង​ថា ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល គិត​ចង់​ផ្ទេរ​ទៅ​ទ្រនំ​បន្ទាប់​ណា​មួយ​ទេ ដ្បិត​អី​សុពលភាព​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ឯ​ណោះ។ រី​ឯ​ហាងងឆេង​តម្លៃ​ខ្លួន​ក៏​មិន​ទាប ពោល​ដល់​ខ្ទង់​ល្បាក់ ៩០ លាន​អឺរ៉ូ។ ចំពោះ Ramos វិញ សល់​កុងត្រា​រយៈ​ពេល​ខ្លី ដល់​ចុង​ខែ​មិថុនា ឆ្នាំ​បន្ទាប់ ២០២៣ ហើយ​តម្លៃ​ខ្លួន ​មិន​ដល់​ ១០ លាន​អឺរ៉ូ​ឡើយ៕

ប្រភព៖ AS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT