លេង​បាល់​សុខៗ បែក​ប្រើ​ទម្រង់​លេង​មួយ​ថៃ ឲ្យ​កែង​គេ​មួយ​ដៃ ឥឡូវ​អស់​អាជីព​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​រឿង​ធម្មតា​ទេ ដែល​រមែង​កើត​មាន​ការ​ប៉ះ​ទង្គិច​បន្តិចបន្តួច រាល់​ពេល​ប្រកួត​បាល់ទាត់ ប៉ុន្តែ​បើ​ក្លាយ​ជា​កំហុស​ធ្ងន់ នោះ​គឺ​រាប់​ជា​កំហុស​ចេតនា មិន​អាច​លើកលែង​បាន​ឡើយ។ ថ្មីៗ​នេះ​កើត​មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ នៅ​ឯ​ក្របខ័ណ្ឌ​លំដាប់​ទី ៣ នៃ​បាល់ទាត់​ប្រទេស​ថៃ ដែល​លេង​បាល់​សុខៗ កីឡាករ​បែរ​ជា​ប្រើ​ក្បាច់​មួយ​ថៃ ឲ្យ​កែង​ទៅ​លើ​គូ​ប្រជែង ហើយ​ចុង​ក្រោយ​ក្លឹប​ក៏​សម្រេច​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ កំឡុង​ការ​ប្រកួត​រវាង​ក្លឹប Bangkok FC ពាក់​ឈុត​ពណ៌​ក្រហម ទល់​ក្លឹប North Bangkok University FC ពាក់​ឈុត​ពណ៌​ខៀវ។ នៅ​ចុង​ម៉ោង​ដែល​ក្រុម​រង​គ្រោះ នាំ​មុខ ៣-០ កៀក​នឹង​បញ្ចប់​ ៩០ នាទី​ទៅ​ហើយ ក៏​ស្រាប់​តែ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល ដោយ​កីឡាករ​គ្រោង​ឈុត​ក្រហម Aitsaret Noichaiboon មិន​ដឹង​ថា​ខឹង​សម្បា​អ្វី​ឲ្យ​ប្រាកដ គេ​ក៏​បាន​ដើរ​សំដៅ​មក​រក​កីឡាករ​គ្រោង​ឈុត​ខៀវ Supasan Ruangsuphanimit ហើយ​ស៊ក​កែង​ចូល​ពេញ​មុខ ដូច​អ្នក​ចេះ​ច្បាស់​ប្រដាល់​មួយ​ថៃ នាំ​ឲ្យ​កីឡាករ​ក្រុម​ម្ខាង​ទៀត ដួល​ខ្ពោក​ទៅ​លើ​ដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​កើត​ហេតុ​ភ្លាម​នោះ អាជ្ញាកណ្តាល​ក៏​រត់​មក​បញ្ឈប់ ហើយ​ផ្លុំ​កញ្ចែ​លើក​កាត​ក្រហម បណ្តេញ Noichaiboon ចេញ​ពី​ការ​ប្រកួត។ ខណៈ​ដែល​កីឡាករ​រង​គ្រោះ ក៏​ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ រួច​ដេរ​ផ្នែក​មុខ​ដែល​បែក អស់ ២៤ ថ្នេរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចេតនា​នៃ​ការ​បង្ក​កំហុស​សារ​នេះ មិន​ត្រឹម​តែ​ទទួល​បាន​កាត​ក្រហម​ធម្មតាៗ​នោះ​ទេ ផ្ទុយ​ទៅ​វិញ ក្លឹប​អាណាព្យាបាល Bangkok FC បាន​ដាក់​ពិន័យ​ធ្ងន់​ក ដល់​ថ្នាក់​បណ្តេញ​កីឡាករ​ចេញ​ពី​ក្លឹប​ទាំង​មិន​ញញើត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្ដីថ្លែងការណ៍​របស់​ក្លឹប Bangkok FC សរសេរ​បែប​នេះ៖ “ក្លឹប​សូម​ប្រកាន់​គោលជំហរ មិន​គាំទ្រ​ដាច់​ខាត​នូវ​សកម្មភាព​របស់​កីឡាករ Noichaiboon ដូច្នេះ​ក្លឹប​ក៏​បាន​សម្រេច​លុប​ចោល​កិច្ច​សន្យា​ជាមួយ​គេ​ហើយ ពួក​យើង​ក៏​សូម​ចូលរួម​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ហេតុការណ៍​នេះ ហើយ​ក៏​នឹង​ធ្វើ​គ្រប់​យ៉ាង ដើម្បី​ធានា​មិន​ឲ្យ​កើត​មាន​ករណី​នេះ​ម្តង​ទៀត​នៅ​ពេល​ខាង​មុខ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រី​ឯ​ក្លឹប​ខាង​កីឡាករ​រង​គ្រោះ North Bangkok University FC ក៏​បាន​សេចក្ដីថ្លែងការណ៍​បែប​នេះ​ដែរ​ថា៖ “កីឡាករ​របស់​យើង បាន​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​កីឡាករ​លេខ ៦ នៃ​ក្លឹប​ Bangkok FC បង្ក​ចេតនា​វាយប្រហារ​មក​លើ​ផ្ទៃ​មុខ ដោយ​គ្រូ​ពេទ្យ​បញ្ជាក់​មក​ថា ផ្នែក​តំបន់​បបូរ​មាត់​ខាង​លើ​របស់​គេ គឺ​ទទួល​រង​របួស​ធ្ងន់ធ្ងរ ដូច្នេះ​ត្រូវ​ដេរ​ ២៤ ថ្នូរ​ដើម្បី​បិទបាំង​មុខ​របួស ចំពោះ​មុខ​ក្លឹប​នឹង​ផ្តល់​ការ​ថែ​ទាំ និង​ទទួល​ខុស​ត្រូវ​ លើ​រឿង​នេះ ហើយ​សង្ឃឹម​ថា​គេ​នឹង​ជា​សះស្បើយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT