Sheringham ថា Kane ជា​លេខ ៩ ល្អ​បំផុត​ក្នុង​លោក គេ​គួរ​តែ​ចាកចេញ​ពី Spurs ទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប Tottenham Hotspur គឺ​លោក Teddy Sheringham ​បាន​ផ្តល់​យោបល់​ទៅ​កាន់​កីឡាករ​ឆ្នើម Harry Kane ថា​គួរ​តែ​ដល់​ពេលវេលា​ត្រូវ​ចាកចេញ ដើម្បី​ទៅ​ស្វែងរក​ការ​ប្រកួតប្រជែង​ថ្មី និង​ឈ្នះ​ពាន​រង្វាន់​អឺរ៉ុប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​អង់គ្លេស គេ​ឈាន​ចូល​វ័យ ២៩ ឆ្នាំ​ហើយ ដោយ​គេ​បាន​ខកខាន​ការ​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់ ជាមួយ Spurs រាប់​ចាប់​តាំង​ការ​ឈរ​ជើង ជិត ១ ទសវត្ស​មក​នេះ។ សម្រាប់​ក្លឹប Spurs ឯ​ណោះ ពួក​គេ​លើក​ពាន​លើក​ចុង​ក្រោយ នៅ​រដូវ​កាល ២០០៧/០៨ នៅ​ព្រឹត្តិការណ៍ EFL Cup។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​តាម​ការ​លើក​ឡើង​របស់ Sheringham៖ “Kane គេ​ជា​លេខ ៩ ល្អ​បំផុត​ក្នុង​លោក​សម្រាប់​ខ្ញុំ គេ​ស្ថិត​នៅ​កម្រិត​កំពូល​រយៈ​ពេល ៤ ឬ ៥ ឆ្នាំ​ចុង​ក្រោយ ហេតុ​នេះ​ទើប​គេ​អាច​រក​បាន​គ្រាប់​បាល់​ជា​ច្រើន​រៀងរាល់​ឆ្នាំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “គេ​នៅ​តែ​បន្ត​ធ្វើ​បាន​ល្អ តែ​ខ្ញុំ​ចង់​ឃើញ​គេ​ស្ថិត​នៅ​ក្លឹប​មាន​ការ​ប្រកួតប្រជែង បើ​ខ្ញុំ​ឲ្យ​យោបល់​ទៅ​កាន់​គេ គឺ​ចង់​ឲ្យ​គេ​លេង​នៅ​កម្រិត​ដ៏​ខ្ពស់ លេង​នៅ Champions League វគ្គ​ផ្តាច់ព្រ័ត្រ លេង​នៅ​ក្លឹប​ប្រជែង​លីគ​កំពូល ដូច្នេះ​ហើយ​គេ​គួរ​តែ​ចាកចេញ​ពី​ក្លឹប Spurs”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT