ក្លឹប​នៅ La Liga ជា​ច្រើន កំពុង​ចាប់​ចិត្ត​មក​លើ​ខ្ញី​ចាស់​ប្រចាំ​ក្លឹប Man Utd

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​បិសាច​ក្រហម Manchester United បម្រុង​នឹង​ត្រូវ​បាត់បង់​កីឡាករ​ជា​ច្រើន​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ហើយ​ចំណោម​នោះ ក៏​មាន​ខ្ញី​ចាស់​កាន់​ឆ្នាំ​នៅ​ក្លឹប គឺ​ខ្សែ​បម្រើ Juan Mata មួយ​រូប​ផង​ដែរ។ សម្រាប់​រដូវ​កាល ២០២១/២២ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​សឹង​តែ​បាត់បង់​ឱកាស​ទាំង​ស្រុង ពោល​បង្ហាញ​ខ្លួន​បាន ៤ ប្រកួត​គត់​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Ralf Rangnick។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​បី​រដូវ​កាល​មុន Mata បាន​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី ឲ្យ​ក្លឹប​ម្ចាស់ដី Old Trafford តែ​មិន​ថា​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​ចាស់​លោក Ole Gunnar Solskjaer រហូត​ចូល​មក​ដល់​គ្រូ​ថ្មី​សញ្ជាតិ​អាល្លឺម៉ង់ ក៏​គេ​នៅ​តែ​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន The Athletic ចុះ​ផ្សាយ ខ្សែ​បម្រើ​ខាង​លើ ទំនង​ជា​នឹង​ចាកចេញ​នៅ​បញ្ចប់​រដូវ​កាល​នេះ​ហើយ ស្រប​ពេល​ដែល​មាន​ក្លឹប​ជា​ច្រើន​នៅ​ក្របខ័ណ្ឌ​អេស្ប៉ាញ La Liga ពេញ​ចិត្ត​គុណភាព​របស់​គេ ពោល​ជឿ​ថា អតីត​កីឡាករ Chelsea រូប​នេះ នឹង​នៅ​តែ​មាន​ទម្រង់​លេង​ល្អ​ដូច​មុន​ដដែល។ រំឭក​ស្ថិតិ​ឈរ​ជើង​តាំង​ពី ឆ្នាំ ២០១៤ សរុប​ការ​បង្ហាញ​ខ្លួន ២៧៧ ប្រកួត រក​បាន ៥១ គ្រាប់​និង Assist ៤៧ លើក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ The Athletic

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT