ការប្រកួតរវាងក្រុម Queretaro និង Atlas បានបង្កជាហិង្សាកើតឡើងរវាងអ្នកគាំទ្រទាំងសងខាង រហូតមានមនុស្សស្លាប់២នាក់ និងរបួសប្រមាណជា២២នាក់ឯណោះ។
ការប្រកួតក្នុងលីគមិចសិកូខាងលើនេះធ្វើឡើងនៅក្រុង Queretaro ដែលជាក្រុងនៅភាគខាងជើង។ ការប្រកួតទល់ក្រុម Atlas នេះ ត្រូវបានបញ្ឈប់ភ្លាមៗនៅតង់ទី២ បន្ទាប់ពីមានអ្នកគាំទ្រឈ្លោះប្រកែកគ្នា រហូតបង្កើតជាហិង្សាកើតឡើង។ អ្នកគាំទ្រទាំងសងខាងបានឈ្លោះគ្នាខ្លាំង រហូតដល់ប្រើឧបករណ៍ដូចជាកៅអីជាដើម ដើម្បីវាយគ្នា រហូតដល់មានអ្នករបួសជាង២០នាក់ ហើយក្នុងនោះមានអ្នកស្លាប់២នាក់ផងដែរ។
ខណៈដែលប្រភពខ្លះទៀតថា មានអ្នកស្លាប់និងរបួសច្រើនជាងនេះទៅទៀត ពោលគឺច្រើនជាងរបាយការណ៍ដែលបានផ្សាយដោយក្លឹប។ សូមបញ្ជាក់ផងដែរថាអ្នកគាំទ្ររបស់ក្រុម Queretaro នេះពិតជាកាចៗខ្លាំងណាស់ ដោយនេះមិនមែនជាលើកទី១សម្រាប់ពួកគេនោះទេ។ ដោយកន្លងមក មានអ្នកគាំទ្រត្រូវប៉ូលិសដាក់ទោសជាច្រើននាក់មកហើយ ដោយសារតែរឿងបង្កហិង្សារនេះ៕ ប្រភព៖