ខ្សែប្រយុទ្ធ Cristiano Ronaldo មានបញ្ហារបួសត្រកៀក ទើបមិនអាចចូលលេងឱ្យក្រុម Manchester United តទល់ជាមួយក្រុម Manchester City បាន។
ក្រុមបិសាចក្រហម បានបរាជ័យយ៉ាងបាក់មុខតែម្ដង ក្រោមថ្វីជើងរបស់ក្រុម Man City ក្នុងលទ្ធផល ៤-១ ឯណោះ។ ដោយបរាជ័យនេះដែរ បានធ្វើឱ្យអ្នកគាំទ្ររិះគន់ដល់កីឡាកររបស់ក្រុមបិសាចក្រហមច្រើន។ ខណៈដែលនៅយប់មិញនេះទៀតសោត ក្រុមរបស់លោក Ralf Rangnick នេះ មិនមានវត្តមានរបស់ Cristiano Ronaldo នោះទេ ដែលធ្វើឱ្យតំបន់ប្រយុទ្ធក្រុមនេះពិបាកទៅមុខបន្ដិច។
ចំពោះការអវត្តមាននេះដែរ ត្រូវបានក្លឹបបញ្ជាក់ថា Ronaldo មានបញ្ហារបួសត្រកៀក ដែលធ្វើឱ្យគេមិនអាចចូលលេងបាន។ តែបើតាមការវិភាគមួយចំនួន ក៏អះអាងថាប្រហែលជាមានអ្វីលើសពីរបួសនេះទៀត ទើបបានជា Ronaldo មិនមានឈ្មោះសូម្បីអង្គុយកៅអីបម្រុងក្នុងប្រកួតសំខាន់បែបនេះ៕
ប្រភព៖ DailyMail