​Memphis ​ប៉េណាល់ទី​ចុង​ម៉ោង ជួយ Barcelona ​ឈ្នះ Elche ​១-០​

ខ្សែ​ប្រយុទ្ធ Memphis Depay ​ទាត់​ប៉េណាល់ទី​ចុង​ម៉ោង ​ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Elche ​បាន​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​ពាន​រង្វាន់ La Liga ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Barcelona ​ត្រូវ​ក្រុម Elche ​នាំ​មុខ​មុន​នៅ​តង់​ទី​១។ តែ​ឈាន​ដល់​តង់​ទី​២ ​ពួកគេ​ក៏​អាច​កែប្រែ​ស្ថានភាព​មក​វិញ​បាន ​ដោយ​រក​បាន​២​គ្រាប់​វាយ​បក​យក​ឈ្នះ​តែ​ម្ដង។ ​ដោយ​គ្រាប់​បាល់​នោះ​សម្រេច​បាន​ដោយ Ferran Torres ​នាទី​៦០ ​និង Depay ​នៅ​នាទី​៨៤។ ក្នុង​ការ​ប្រកួត​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​ក្រុម​របស់​លោក Xavi ​មាន​ឱកាស​​ច្រើន​ដែរ​តាំង​ពី​តង់​ទី​១​មក​ម្ល៉េះ ប៉ុន្តែ​ពួកគេ​មិន​មាន​សំណាង​ដើម្បី​រក​គ្រាប់​បាល់​បាន​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រហូត​មក​ដល់​ពេល​នេះ ​ក្រុម Barcelona ​លេង​បាន​២៦​ប្រកួត​មក​ហើយ ដោយ​ពួកគេ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង។ ​ពេល​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​មាន​៤៨​ពិន្ទុ ​ស្រប​ពេល​ក្រុម​កំពូល​តារាង Real Madrid ​វិញ ​មាន​ដល់​៦៣​ពិន្ទុ​ប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT