ស្ថាប័នទូរទស្សន៍ក្នុងប្រទេសចិន ចង់ផ្អាកការផ្សាយបន្ដផ្ទាល់ក្របខណ្ឌ Premier League នាចុងសប្ដាហ៍នេះ ដើម្បីការពារការបើកឱ្យឃើញពីការចង់ជួយអ៊ុយក្រែនពីសំណាកក្លឹបទាំងអស់។
ក្លឹបនៅអង់គ្លេសទាំងអស់នឹងបន្ដការបង្ហាញពីភាពឈរនៅខាងអ៊ុយក្រែនបន្ដទៀតនាចុងសប្ដាហ៍នេះ ដោយពួកគេទាមទារឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមឱ្យបានឆាប់បំផុត។ ខណៈដែលចិនជាប្រទេសមិនស្ថិតនៅខាងណាស្រាប់ផងនោះ ទើបបានជាពួកគេមិនចង់ឱ្យពលរដ្ឋខ្លួនឃើញពីទិដ្ឋភាពពិភពលោកគាំទ្រអ៊ុយក្រែននោះទេ។ ដូច្នេះហើយ ជម្រើសល្អសម្រាប់ចិន គឺផ្អាកការផ្សាយបន្ដផ្ទាល់ការប្រកួតនៅ Premier League ចុងសប្ដាហ៍នេះសិន។
ក្រៅពីរឿងខាងលើនេះហើយ ចិនក៏បានបង្ហាញពីភាពគាំទ្រដល់រុស្ស៊ីផងដែរ។ កន្លងទៅនេះ ចិន បានថ្កោលទោសទណ្ឌកម្មសេដ្ឋកិច្ចដែលត្រូវបានដាក់ដោយចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី ហើយបានបន្ទោសអាមេរិក និងសម្ព័ន្ធមិត្តចំពោះការញុះញង់ឱ្យគេដាក់ទណ្ឌលើរុស្ស៊ីផងដែរ៕
ប្រភព៖ DailyMail