លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City បានអះអាងថាអង្គការ NATO និងប្រទេសនៅអឺរ៉ុបទាំងអស់បានបរាជ័យហើយក្នុងជម្លោះនៅអ៊ុយក្រែននេះ។
អ៊ុយក្រែន ក៏ជាប្រទេសនៅអឺរ៉ុបមួយដែរ ប៉ុន្តែពួកគេនៅមិនទាន់បានចូលអង្គការ NATO នៅឡើយទេ ដោយគ្រាន់តែមានគម្រោងចង់ចូល ក៏ស្រាប់តែរុស្ស៊ីលើកទ័ពមកវាយតែម្ដង។ រហូតមកដល់ពេលនេះ ប្រទេសនៅអឺរ៉ុប និងអង្គការ NATO មិនអាចចូលជួយអ៊ុយក្រែនបានឡើយ ដោយបានត្រឹមតែផ្ដល់ជំនួយប៉ុណ្ណោះ។
សកម្មភាពនេះត្រូវបានលោក Pep និយាយថានេះជាបរាជ័យនៃអឺរ៉ុបទៅហើយ។ អឺរ៉ុប អាចដើរនយោបាយយកឈ្នះលើរុស្ស៊ី និងមិនឱ្យមានសង្គ្រាមបាន ប៉ុន្តែជាក់ស្ដែងគ្រប់យ៉ាងសុទ្ធតែបរាជ័យទាំងអស់។ ពួកគេ គួរតែអាចធ្វើបានល្អជាងនេះ ប៉ុន្តែជាក់ស្ដែង មិនមែនបែបនោះឡើយ៕
ប្រភព៖ Marca