Xavi ថាចង់ទុកតែ Barcelona ថាបើត្រូវថ្លៃគឺ Ok ហើយ

Xavi Hernandez បានសារភាពថា Barcelona នឹងសម្រេចចិត្តអនាគតរបស់ Robert Lewandowski នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។Lewandowski នឹងដឹកនាំប្រទេសប៉ូឡូញទៅលេង Euro ២០២៤ ដែលអាចនិយាយបានថាជាពានរង្វាន់ចុងក្រោយរបស់គាត់ជាមួយក្រុមជម្រើសជាតិ។ បន្ទាប់ពីចប់បេសកកម្មនៅជម្រើសជាតិ ខ្សែប្រយុទ្ធរូបនេះនឹងមកអង្គុយតុចចារជាមួយ Xavi ដើម្បីសម្រេចទីកន្លែងណាដែលត្រូវទៅឬនៅរយៈពេលវែងរបស់គាត់នៅ Catalonia។ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់មានរហូតដល់ឆ្នាំ ២០២៦ ដោយ Barcelona រក្សាជម្រើសក្នុងការបន្តរយៈពេល ១២ខែបន្ថែមទៀត ប្រសិនបើគាត់ចង់បញ្ចប់អាជីពរបស់គាត់ជាមួយក្លឹប ។
Barcelona កំពុងពិចារណាលើការលក់គាត់នៅរដូវក្តៅនេះ ហើយ Lewandowski នៅតែមានតម្លៃផ្ទេរខ្ពស់ពី Saudi Pro League ។ ទាំង Xavi និង Lewandowski ចង់បន្តជាមួយគ្នា ប៉ុន្តែគ្រូបង្វឹកក្រុម Barcelona បង្ហើបថាហិរញ្ញវត្ថុអាចកំណត់ថាតើវាអាចទៅរួចឬអត់នៅចុងឆ្នាំ ២០២៤ នេះ។

“យើងឱ្យតម្លៃលើវត្តមានរបស់ Robert នៅក្នុងក្រុមខ្លាំងណាស់ ហើយយើងនឹងសម្រេចចិត្តអនាគតរបស់គាត់នៅពេលរដូវកាលនេះបញ្ចប់” នេះបើយោងតាមរបាយការណ៍ពី Marca ។

ការអត្ថាធិប្បាយរបស់ Xavi គឺជាការបង្ហាញជំហានដំបូងដែលថា Lewandowski អាចនឹងត្រូវចាកចេញ ប្រសិនបើការផ្តល់ជូនដ៏ត្រឹមត្រូវណាមួយចូលមកសម្រាប់អតីតខ្សែប្រយុទ្ធ Bayern Munich រូបនេះ។ គ្រាប់បាល់ ២៣គ្រាប់របស់គាត់បានជួយឱ្យ Barcelona ឈ្នះពាន La Liga កាលពីរដូវកាលមុន ចំណែកពេលនេះគាត់រកបាន ១៦គ្រាប់នៅរដូវកាល ២០២៣/២០២៤ ។

 

ប្រភព​ បរទេស

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT