Xabi Alonso អាចនឹងទម្លាក់ Barcelona ទៅ Pot 2 Champions League រដូវកាល ២០២៤/២៥

Barcelona ទទួលបានកៅអីរួចរាល់ហើយក្នុងពានរង្វាន់ UEFA Champions League រដូវកាល ២០២៤/២០២៥ តែមិនទាន់ច្បាស់នៅឡើយទេថាស្ថិតនៅ Pot មួយណា។ថ្វី​ដ្បិត​តែ​ស្ទើរតែអស់ឱកាសជាមួយ Real Madrid ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន​ Laliga ក៏​ដោយប៉ុន្តែ Barcelona កំពុង​តែ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​ពីរ។ ការសម្រេចចិត្តនៅបន្ដរបស់ Xavi Hernandez បានបន្ថែមស្ថេរភាពបន្ថែមទៀតសម្រាប់ផែនការរបស់ក្លឹបនៅក្នុងប៉ុន្មានខែខាងមុខ។ បច្ចុប្បន្ន Barcelona កំពុងស្ថិតក្នុង Pot 1 សម្រាប់ការចាប់ឆ្នោតជាមួយនឹងការកែប្រែច្បាប់ថ្មី Champions League ដែលនឹងមកដល់នៅរដូវកាលក្រោយ ដោយប្តូរទៅជាទម្រង់ ‘League Style’ វិញ។

ការ​ប្រកួត​នៅ​តំបន់អឺរ៉ុប​ដែល​នៅ​សេសសល់​ក្នុង​រដូវ​កាល​នេះ​ Bayer Leverkusen របស់ Xabi Alonso នឹង​មាន​ឥទ្ធិពលដើរលើតួនាទីដ៏សំខាន់​លើ​ការ​ប្រកួត​ចុងក្រោយនេះ ។ Alonso បានដឹកនាំ Leverkusen ឱ្យឈ្នះពាន Bundesliga លើកដំបូងមិនធ្លាប់មាន ហើយពួកគេកំពុងជិតឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ UEFA Europa League ទៀតផង។ ការទទួលជ័យជម្នះក្នុងលទ្ធផល ២-០ នៅជើងទីមួយលើទឹកដី AS Roma បានធ្វើឱ្យពួកគេមានសង្ឃឹមខ្ពស់ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ។ ពេលនេះពិន្ទុសរុបរួមនៅ UEFA របស់ Leverkusen កំពុងស្មើជាមួយ Barcelona មានន័យថាបើ Leverkusen ឈ្នះការប្រកួតជើងទី២ ឬស្មើ Roma ក្នុងរយៈពេល ៩០នាទី ពិន្ទុពួកគេនឹងយកឈ្នះលើក្រុម Barcelona ដូចនេះ ក្រុមរបស់ Xavi នឹងធ្លាក់ចូលទៅក្នុង Pot 2 សម្រាប់ការចាប់ឆ្នោតនៅខែសីហាខាងមុខ។

 

 

ប្រភព បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT