ការចាប់ឆ្នោតពានរង្វាន់ FA Cup នៅយប់មិញបានចេញលទ្ធផលហើយ ដោយក្រុម Middlesbrough ដែលកន្លងមកទម្លាក់ក្រុម Manchester United និង Spurs នោះ នឹងបន្ដទៅប៉ះក្រុម Chelsea ទៀត។
Middlesbrough ជាក្រុមដែលគេចាប់អារម្មណ៍ជាងគេក្នុងការប្រកួតពានរង្វាន់ FA Cup កន្លងទៅ។ ជាក្រុមនៅលីគលំដាប់ទី២ទេ ប៉ុន្តែ២ជុំកន្លងមក ក្រុមមួយនេះបានទម្លាក់ក្រុមខ្លាំង២ហើយ គឺ Manchester United ដោយបាល់ប៉េណាល់ទី និង Spurs នៅម៉ោងបន្ថែម។ ការធ្វើបានល្អនេះដែរ វានឹងធ្វើឱ្យការប្រកួតទល់ក្រុម Chelsea នៅជុំបន្ទាប់កាន់តែល្អមើលថែមទៀតហើយ។
ដោយឡែកសម្រាប់ក្រុមដទៃទៀតវិញ គឺក្រុម Crystal Palace ប៉ះក្រុម Everton, ក្រុម Nottingham Forest ឬ Huddersfield ប៉ះក្រុម Liverpool និងក្រុម Southampton ប៉ះក្រុម Manchester City ៕ ប្រភព៖ DailyMail