អត់ Ronaldo ​អត់​បញ្ហា! Dybala ​ស៊ុត​៣​គ្រាប់​ឱ្យ Juventus ​ស៊ី Young Boys ​ផុយ

Juventus ​យក​បាន​៣​ពិន្ទុ​យ៉ាង​ងាយ​ពី​ក្រុម Young Boys ​ដោយ​កីឡាករ Dybala ​ជា​អ្នក​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម​ឈ្នះ​ក្នុង​លទ្ធផល ៣-០។ក្នុង​ការ​ប្រកួត​យប់មិញ​នេះ ​ក្រុម Juventus ​​មិន​មាន​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ

Cristiano Ronaldo ​ឡើយ ដោយសារ​តែ​ជាប់​បម្រាម​១​ប្រកួត​កាល​បាន​កាត​ក្រហម​លេង​ជាមួយ Valencia ។ យ៉ាងណាមិញ ​ការ​ប្រកួត​នេះ ​ក្រុម​ម្ចាស់​ផ្ទះJuventus ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ដោយ​ខ្សែ​ប្រយុទ្ធ Dybala ​រក​បាន​ដល់​៣​គ្រាប់​ឯ​ណោះ ​ឱ្យ​ក្រុម​ឈ្នះ​យ៉ាង​ងាយ​ស្រួល។

៣​គ្រាប់​យប់មិញ​នេះ ​រក​បាន​នៅ​នាទី​ទី​៥ នាទី​៣៣ និង​នា​ទី ៦៩។ជ័យជម្នះ​នៅ​យប់មិញ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Massimiliano Allegriមាន​៦​ពិន្ទុ​ពេញ ​ឆ្លង​កាត់​២​ប្រកួត ​និង​ឈរ​កំពូល​តា​រាង​តែ​ម្ដង។ ក្រោយ​ពី​ក្រុមMan Utd ​បាន​ត្រឹម​ស្មើ Valencia ​០-០ ​៕ប្រភពDailyMail ​

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT