នេះ​បង្ហាញ​ការ​ពិត ៣ យ៉ាង ពី “Ronaldo កូឡុំប៊ី” ក៏ដូចជា​គ្រាប់​ពេជ្រ​ថ្មី​របស់ Liverpool

ការ​ចាយ​លុយ​នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា គឺ​មិន​ងាយ​ចាយ​ត្រូវ​នោះ​ទេ តែ​យ៉ាង​ណា​សម្រាប់​ក្លឹប Liverpool រាប់​បាន​ថា​ភ្នែក​មុត រើស​ប៉ះ​គ្រាប់​ពេជ្រ​ល្អ តាម​រយៈ​ការ​ចំណាយ ៤៥ លាន​អឺរ៉ូ នាំ​យក Luis Diaz ចេញ​ពី​ក្លឹប FC Porto។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​ស្លាប​ឆ្វេង វ័យ ២៥ ឆ្នាំ ដ្បិត​ទើប​មក​ដល់​បាន​ជាង ១ ខែ​ តែ​នេះ​គេ​ហាក់​ទទួល​បាន​ការ​កោតសរសើរ​មិន​ដាច់​ពី​មាត់ ដល់​ថ្នាក់​អ្នក​វិភាគ​ខ្លះ ថា Diaz ប្រៀប​ដូច​ជា​កូន​ហង្ស ធ្លាប់​ឈរ​ជើង ៤-៣ ឆ្នាំ​ហើយ​អ៊ីចឹង។ ងាក​មក​ក្នុង​អត្ថបទ​នេះ ទំព័រ CTS Sports សូម​ធ្វើ​ការ​ជីក​កកាយ​លើក​មក​បង្ហាញ​នូវ​ការ​ពិត និង​អាថ៌កំបាំង​ ៣ យ៉ាង​ពី​កីឡាករ Luis Diaz៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) កើត​ក្នុង​គ្រួសារ​ក្រ​ខ្សត់


Diaz កើត​នៅ​តំបន់​ព្រំដែន​រវាង​ប្រទេស​កូឡុំប៊ី និង​វេណេហ្ស៊ុយអេឡា ហើយ​ធំធាត់​ឡើង​ជាមួយ​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​ខ្លាំង។ គេ​ស្ថិត​នៅ​ក្រុម​មនុស្ស​ជនជាតិ Yu ដែល​ប្រជាជន​ទាំង​នេះ មិន​សូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល​ដូច​សហគមន៍​ផ្សេង​ទៀត​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម្បី​តែ​អាហារ​ ៣ ពេល​ក្នុង​មួយ​ថ្ងៃ ក៏​ខ្សែ​ប្រយុទ្ធ​ខាង​លើ​មិន​ទទួល​បាន​គ្រប់គ្រាន់​ផង ហើយ​គេ​ក៏​សឹង​តែ​បាត់បង់​ជីវិត​ម្តងៗ ដោយសារ​រាងកាយ​ស្គមស្គាំង និង​ខ្វះ​អាហារូបត្ថម្ភ។ បញ្ជាក់​បន្តិច នៅ​តំបន់​ដែល​ជនជាតិ Yu រស់នៅ យ៉ាង​ហោច​ណាស់​មាន​កុមារ​ជិត​ ៥ ពាន់​នាក់​បាន​បាត់បង់​ជីវិត ដោយសារ​កង្វះ​អាហារូបត្ថម្ភ នៅ​ចន្លោះ​ឆ្នាំ ២០០៨ ដល់ ២០១៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ការ​ចាប់ផ្តើម​ដំបូង​ជាមួយ​វិស័យ​បាល់ទាត់ គេ​ទទួល​បាន​ឱកាស​ទៅ​ហ្វឹកហាត់​នៅ​ក្លឹប​លីគ​លំដាប់​ទាប​ក្នុង​ប្រទេស គឺ Barranquilla។ ពេលវេលា​នោះ​ហើយ គេ​អាច​ទទួល​បាន​អាហារ​ហូបចុក​គ្រប់គ្រាន់ ដល់​ឡើង​ទម្ងន់ ១០ គីឡូ ល្មម​នាំ​ឲ្យ​កាយសម្បទា​មើល​ទៅ​រឹងមាំ​ដូច​គេ​ដូច​ឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) ជាប់​ឈ្មោះ​ជា “Ronaldo កូឡុំប៊ី” និង idol ក្នុង​ដួងចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី idol ក្នុង​ដួងចិត្ត គេ​ក៏​ដូច​ជា​ក្មេង​ឯ​ទៀត ដែល​ភាគ​ច្រើន​យុវជន​ស្ថិត​នៅ​ប៉ែក​អាមេរិក​ឡាទីន តែងតែ​ស្រលាញ់​គាំទ្រ Ronaldinho។ Diaz បាន​យក​គំរូ​តាម​វីរបុរស​ប្រេស៊ីល នូវ​របៀប​នៃ​ការ​ញាក់បាល់ និង​បច្ចេកទេស​នៃ​ការ​គ្រប់គ្រង​បាល់​មួយ​ចំនួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ដល់​ពេល​គេ​មាន​ឱកាស​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ Diaz ក៏​ទទួល​បាន​រហស្សនាម​ថ្មី​ជា “Ronaldo ជំនាន់ 2.0” ឬ “Ronaldo កូឡុំប៊ី”។ ក៏​ដោយសារ​តែ​ឆន្ទៈ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ដែល​គេ​មាន អម​ជាមួយ​នឹង​ទេពកោសល្យ ក៏​ដូច​ជា​សមិទ្ធផល​ដែល​សម្រេច​ចេញ​មក គឺ​ជោគជ័យ​ដូច​កាល Ronaldo នៅ​វ័យ ២០ ជាង​អ៊ីចឹង​ដែរ។ រំឭក​ថា ខ្សែ​ប្រយុទ្ធ​ស្លាប​ឆ្វេង​ខាង​លើ កន្លង​ទៅ ទើប​តែ​ជួយ​កូឡុំប៊ី ឲ្យ​យក​បាន​លេខ ៣ នៅ​ពាន Copa America 2021 ហើយ​ក៏​ជា​កីឡាករ​ រក​បាន​ ៤ គ្រាប់​ស្មើ​នឹង​កម្រិត​របស់ Lionel Messi។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ធ្លាប់​មាន​ក្លឹប​នៅ PL ទាក់ទង​តាំង​ពី ៣ ឆ្នាំ​មុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ពេល Liverpool និង Tottenham ​ប្រជែង​គ្នា​ចង់​បាន ត្រលប់​ទៅ​រដូវ​កាល ២០១៨/១៩ ក៏​ធ្លាប់​មាន​ក្លឹប Cardiff City ចាប់​អារម្មណ៍​បុរស​វ័យ ២៥ ឆ្នាំ​រូប​នេះ​ផង​ដែរ តែ​យ៉ាង​ណា សាមី​ខ្លួន​បាន​បដិសេធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារ​នោះ Diaz កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប Junior FC នៅ​ឯ​ប្រទេស​កំណើត ហើយ​ដោយ​គិត​ចង់​ដើរ​តាម​គន្លង James Rodriguez និង Radamel Falcao គេ​ក៏​សម្រេច​ផ្ទេរ​ទៅ​ក្លឹប FC Porto មុន​បោះ​ជំហាន​មក​កាន់​ក្លឹប​យក្ស Liverpool កាល​ពី​ពេល​ថ្មីៗ​នេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ MSN

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT