តើ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​សេដ្ឋី​រុស្ស៊ី Abramovich នឹងជះ​ផល​ប៉ះពាល់​ដល់​ក្លឹប Chelsea ដែរ​ឬ​ទេ?

បណ្ដា​ប្រទេស​នៅ​តំបន់​ជា​ច្រើន​ទូទាំង​សកលលោក បាន​ដាក់​ទណ្ឌកម្ម​សឹង​គ្រប់​វិស័យ​ទៅ​លើ​ប្រទេស​រុស្សី បន្ទាប់​ពី​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​រដ្ឋ​ឯករាជ្យ​របស់​ប្រទេស​អ៊ុយក្រែន ដែល​នេះ​រាប់​បាន​ជា​ទង្វើ​បំពាន​ច្បាប់​អន្តរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្សារភ្ជាប់​មក​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ឯ​ណេះ ឥទ្ធិពល​នៃ​សង្គ្រាម​សារ​នេះ ក៏​បាន​ជះ​ផល​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​មហាសេដ្ឋី​រុស្ស៊ី លោក Roman Abramovich ដែល​ជា​ម្ចាស់​ក្លឹប​បាល់ទាត់​តោ​ខៀវ Chelsea នៅ​ឯ​ចក្រភព​អង់គ្លេស។ រដ្ឋាភិបាល​អង់គ្លេស​បាន​ដាក់​ទណ្ឌកម្ម តាម​រយៈ​ការ​បង្កក​ទ្រព្យសម្បត្តិ​ម្ចាស់​ក្លឹប​វ័យ ៥៥ ឆ្នាំ​ខាង​លើ ដែល​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់ទាត់ ជា​ពិសេស​អ្នក​គាំទ្រ​ក្លឹប​ម្ចាស់ដី Stamford Bridge ពិត​ជា​ចង់​ដឹង​ខ្លាំង ថា​ដំណើរ​រឿង​ទៅ​មុខ​នឹង​បែប​ណា​ខ្លះ ហើយ​អាច​ប៉ះពាល់​អ្វី​ដែរ​ឬ​ទេ​ដល់​ក្លឹប​ទាំង​មូល?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត​ Chelsea ក៏​ទើប​តែ​ងើប​មក​ជោគជ័យ​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ជា​ពិសេស​ក្រោយ​ការ​មក​កាន់កាប់​របស់​លោក Abramovich។ ចុះ​ការ​ផ្ទុះ​សង្គ្រាម​សារ​នេះ តើ​តំណែង​ជា​ម្ចាស់​ក្លឹប Chelsea នឹង​ត្រូវ​ផ្លាស់ប្ដូរ​ឬ​បែប​ណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្លើយ​សាមញ្ញ​និង​ងាយ​យល់ គឺ Roman Abramovich នឹង​នៅ​តែ​ជា​ម្ចាស់​ក្លឹបមានមូលដ្ឋានក្នុងទីក្រុងឡុងដដែល គ្រាន់​ថា សភាពការណ៍​ទៅ​មុខ គឺ​រាង​ស្មុគស្មាញ​បន្តិច ហើយ​ក៏​មិន​មាន​នរណា​អាច​ទស្សន៍ទាយ​ដឹង​ជា​មុន​បាន​ដែរ ថា​ក្លឹប​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឲ្យម្ចាស់​ថ្មី​កាន់កាប់ឬ​បែប​ណា? គ្រាន់​ថា​ចម្លើយ​នៅ​ពេលវេលា​នេះ លោក Abramovich ក៏​មិន​មាន​សិទ្ធ​លក់​ក្លឹប Chelsea នោះ​ដែរ ព្រោះ​អី​រដ្ឋាភិបាល​អង់គ្លេស​បានដាក់ទណ្ឌកម្មបង្កក​ទ្រព្យសម្បត្តិ​ទាំង​អស់ ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ទឹកដី​ប្រទេស​របស់​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិត​មាន​ឈ្មោះ​ជា​ម្ចាស់​ក្លឹប តែ​តួនាទី​ទាំង​ឡាយ លោក Abramovich បាន​សម្រេច​ផ្ទេរ​បណ្តោះ​អាសន្ន​ទៅ​ឲ្យ​ក្រុម​មូលនិធិ​ប្រចាំ​ក្លឹប ជា​អ្នក​គ្រប់គ្រង​ជំនួស។ តាម​មូលហេតុ​ដែល​គេ​ដឹង​ ព្រោះ​មិន​ចង់​ឲ្យ​រង​ផល​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ក្លឹប​ទាំង​មូល ដែល​ចោទ​ថា មាន​បុគ្គល​ជា​ជនជាតិ​រុស្សី​នៅ​ដឹកនាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​ក្រុម​មូលនិធិ​ប្រចាំ​ក្លឹប មាន​លោក Bruce Buck និង John Devine ជា​ដើម នឹង​ទទួល​បន្ទុក​ដោះស្រាយ​រាល់​បញ្ហា​ដែល​ក្លឹប​ជួប​ប្រទះ ជាមួយ​នឹង​ក្រុមប្រឹក្សាភិបាល រួច​ផ្នែក​សំខាន់ៗ​ផ្សេង​ទៀត ដូច​ជា​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ​ជា​ដើម ក៏​នឹង​នៅ​តែ​ដំណើរការ​ជា​ធម្មតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណួរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផ្សេង​ទៀត គឺ​ត្រង់​ថា តើ Chelsea នឹង​អាច​ចុះ​ហត្ថលេខា​នាំ​ចូល​កីឡាករ​កំពូល​បន្ត​ទៀត​បាន​ដែរ​ឬ​ទេ? ចម្លើយ៖ គឺ​វា​មិន​ពាក់ព័ន្ធ​នឹង​ទំហំ​ទ្រព្យ​របស់​ម្ចាស់​ក្លឹប​នោះ​ទេ ពោល​ការ​ចំណាយ​នានា​ទាំង​អស់ គឺ​ឆ្លង​កាត់​ច្បាប់​ហិរញ្ញវត្ថុ FFP ប្រើប្រាស់​ចេញ​ពី​ចំណូល​រួម​របស់​ក្លឹប រក​បាន​ពី​ការ​លក់​សិទ្ធ​ផ្សព្វផ្សាយ ចំណូល​ក្រុមហ៊ុន​ឧបត្ថម្ភ សំបុត្រ​ចូល​ទស្សនា និង​ការ​លក់​ចេញ​កីឡាករ​ជា​ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​ពេល​ទៅ​មុខ ក្លឹប​ក៏​នឹង​នៅ​តែ​អាច​ចរចា​នាំ​ចូល​កីឡាករ​កំពូល​បាន​ជា​ធម្មតា ប៉ុន្តែ​អ្វី​ដែល​គេ​បារម្ភ​បំផុត​នោះ គឺ​ខ្លាច​តែ Abramovich ត្រូវ​បង្ខំ​ចិត្ត ចុះ​ចេញ​ពី​តំណែង ហើយ​ទាមទារ​នូវ​ប្រាក់​កម្ចី​ជាង ២ ពាន់​លាន​ដុល្លារ ដែល​លោក​បាន​វិនិយោគ​មក​កាន់​ក្លឹប នៅ​រយៈ​ពេល​ជិត ២ ទសវត្ស​ចុង​ក្រោយ នោះ​ Chelsea ប្រាកដ​ជា​វ័ណ្ឌក​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​តាម​ការ​ព្យាករណ៍​គេ​ជឿ​ថា សេដ្ឋី​រុស្ស៊ី​ខាង​លើ ជា​មនុស្ស​ដែល​ស្រលាញ់​ក្លឹប​ជា​ខ្លាំង ដូច្នេះ​បើ​មាន​រឿង​អ្វី​ក៏​លោក​នឹង​រិះរក​គ្រប់​វិធី ពោល​មិន​ឲ្យ​ក្លឹប​មួយ​នេះ ធ្លាក់​ទៅ​ចំណុច​សូន្យ ដូច​កាល​ពី​មុន​ឆ្នាំ ២០០៣ នោះ​ទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT