ក្លឹប Leeds United បានសម្រេចចិត្តដកលោក Marcelo Bielsa ចេញពីតំណែងអ្នកចាត់ការក្រុមហើយ បន្ទាប់ពីលោកដឹកនាំចាញ់ក្រុម Spurs ក្នុងលទ្ធផល ៤-០។
បុរសវ័យ៦៦ឆ្នាំខាងលើបានចូលដឹកនាំក្រុម Leeds United នៅឆ្នាំ២០១៨កន្លងទៅ ហើយក៏បានជួយក្រុមនេះឱ្យបានមកលេងនៅលីគកំពូលវិញផងដែរ។ ក្រោមការដឹកនាំរបស់លោកកាលពីរដូវកាលមុន ក្រុមមួយនេះបានចំណាត់ថ្នាក់លេខ៩ក្នុងតារាង Premier League ប៉ុន្តែនៅរដូវកាលនេះឃើញថាពួកគេធ្វើមិនបានល្អសោះ។ ជាក់ស្ដែងប៉ុន្មានប្រកួតចុងក្រោយ ចាញ់រហូត ហើយពេលនេះក្រុមនៅត្រឹម២ពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចោល។
ដោយសារតែដូច្នេះហើយទើបបានជាលោក Bielsa មិនអាចបន្ដដឹកនាំក្រុមទៀតបានទេ ក្លឹបត្រូវដកលោកចេញហើយមកអ្នកថ្មីមកជំនួស។ នៅពេលនេះ មានដំណឹងថាក្លឹបមួយនេះកំពុងទាក់ទងលោក Jesse Marsch អតីតគ្រូបង្វឹករបស់ក្រុម RB Leipzig មកដឹកនាំក្រុមបន្ដ៕ ប្រភព៖ DailyMail