កីឡាករ​គោលដៅ​ក្លឹប Arsenal ចង់បាន ស៊ុត​គ្រាប់​បាល់​ចុង​ម៉ោង ជួយ Napoli ឡើង​ឈរ​កំពូល​តារាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​ Napoli បាន​យក​ឈ្នះ​ទៅ​លើ Lazio តាម​រយៈ​លទ្ធផល ២-១ កាល​ពី​យប់​មិញ។ ការ​យក​បាន ៣ ពិន្ទុ​សារ​នេះ គឺ​ពិត​ជា​សំខាន់ ដោយ​បាន​រុញ​ឲ្យ​ក្លឹប​ឡើង​មក​ឈរ​លេខ ១ បណ្តោះ​អាសន្ន ស្មើ​ពិន្ទុ AC Milan គិត​ត្រឹម​ជុំ​ទី ២៧។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាច់​បាល់​រវាង​ក្រុម​ម្ចាស់ផ្ទះ និង​ភ្ញៀវ គឺ​ប្រហែល​គ្នា ដោយ Lazio គ្រប់គ្រង​បាន ៤៥ ភាគរយ ស៊ុត ១៣ លើក ចំ​គោលដៅ ៨ លើក ធៀប​នឹង​ក្រុម​ភ្ញៀវ Napoli គ្រប់គ្រង ៥៥ ភាគរយ ស៊ុត ១៥ លើក ចំ​គោលដៅ ៧ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាប់​បាល់​រវាង​ក្រុម​ទាំង​ពីរ​កើត​ឡើង​នៅ​មុន​បញ្ចប់​ការ​ប្រកួត​ជាង ៣០ នាទី ដោយ Loreno Insigne ជា​អ្នក​បើក​ឆាក​មុន​នៅ​នាទី ៦២ លុះ​មក​ដល់​នាទី ៨៨ Pedro របស់​ម្ចាស់ផ្ទះ​បើក​គ្រាប់​បាល់​នាំ​ស្មើ។ តែ​រំលង​តែ​ជាង ៥ នាទី Fabian Ruiz ជា​កីឡាករ​គោលដៅ ​ដែល​ក្លឹប Arsenal កំពុង​តាម​ឃ្លាំ​មើល ក៏​ស្រាប់​តែ​រក​បាន​គ្រាប់​បាល់​បន្ថែម ជួយ​ក្រុម​សម្រេច​យក​ ៣ ពិន្ទុ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT