Leboeuf ប្រាប់​ឲ្យ Ronaldo ចូល​និវត្ត​ទៅ ព្រោះ​មិន​ចង់​ឃើញ​រឿង​ឈឺចាប់​នេះ​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​ខ្សែ​ការពារ​កណ្តាល​នៃ​ក្លឹប​តោ​ខៀវ Chelsea គឺ​លោក Frank Leboeuf បាន​ជំរុញ​ឲ្យ​តារា​ឆ្នើម​នៃ​ក្លឹប Man Utd កីឡាករ Cristiano Ronaldo គួរ​លៃលក​ចូល​និវត្ត​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ព្រោះ​អី​ខ្លួន​មិន​ចង់​ឃើញ CR7 បន្ត​ធ្លាក់​ទម្រង់​លេង​បែប​នេះ​ត​ទៅ​ទៀត​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​វ័យ ៣៧ ឆ្នាំ ជា​ការ​ពិត​នៅ​រដូវ​កាល ២០២១/២២ បង្ហាញ​ខ្លួន ៣០ ​ប្រកួត រក​បាន ១៥ គ្រាប់ តែ​យ៉ាង​ណា​នេះ​ជា​តួ​លេខ​មិន​ល្អ​នោះ​ទេ ជាក់ស្តែង​ដូច​តាំង​ពី​ខែ​ធ្នូ មក​ទល់​ពេល​ចុង​ក្រោយ គឺ​ទើប​តែ​រក​បាន ១ គ្រាប់​គត់។ បើ​បន្ត​ទៅ​មុខ ក្រុម​ក៏​ប្រឈម​នឹង​របូត​កៅអី Top 4 នៅ​បញ្ចប់​រដូវ​កាល​ថែម​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាប់ ESPN លោក Lebeouf និយាយ៖ “តើ​អ្នក​ដឹង​ទេ ខ្ញុំ​គិត​ថា​គួរ​តែ​ដល់​ពេល Ronaldo គិត​ពី​អនាគត គិត​ពី​រឿង​បញ្ចប់​អាជីព​ហើយ ព្រោះ​ខ្ញុំ​អត់​ចង់​ឃើញ Ronaldo បែប​ហ្នឹង​ទេ មើល​ទៅ​គួរ​ឲ្យ​អាណិត​ណាស់ ទាំង​ដែល​គេ​ធ្លាប់​តែ​ជា​កីឡាករ​ស្ថិត​នៅ​កម្រិត​កំពូល​អស់​ពេល​ជា​ច្រើន​ឆ្នាំ ដូច្នេះ​ខ្ញុំ​អត់​ចង់​ឃើញ​គេ​បន្ត​ត្រឹម​ជា​កីឡាករ​ធម្មតា​ម្នាក់​ឡើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “ដូច្នេះ​ទាន់​គេ​មិន​ទាន់​ធ្លាក់​ចុះ​ខ្លាំង គេ​គួរ​តែ​ចូល​និវត្ត​នៅ​កម្រិត​ប៉ុណ្ណោះ ជា​ជាង​ព្យាយាម​បន្ត ២ ទៅ ៣ ឆ្នាំ​ទៀត ហើយ​ខ្លាច​ល ថា​មិនមែន​ស្ថិត​នៅ​កម្រិត​ដូច​ដែល​គេ​ធ្លាប់​ធ្វើ​បាន​កាល​ពី​មុន”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ ESPN

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT