ការប្រកួតវគ្គ ៣២ ក្រុម នៅពានរង្វាន់ UEFA Europa League បានបញ្ចប់ទៅសព្វគ្រប់អស់ហើយ ជាលទ្ធផលយើងក៏រកឃើញឈ្មោះក្រុមត្រូវឡើងទៅកាន់វគ្គបន្ទាប់។ បញ្ជាក់ ការចាប់ឆ្នោតនឹងធ្វើឡើងនៅល្ងាចថ្ងៃសុក្រនេះ ហើយការប្រកួតជើងទី ១ លេងនៅថ្ងៃទី ១០ មិនា រីឯជើងទី ២ លេងនៅថ្ងៃទី ១៧ មិនា។
ក្រុមទាំង ១៦ បែងចែកជា ២ Pots ហើយពួកគេនឹងត្រូវផ្គូផ្គងគ្នា តាមរយៈការចាប់ឆ្នោត៖ [ក្រុមនៅ Pot តែមួយ មិនអាចជួបគ្នាបានទេ]
Pot 1: West Ham United, Lyon, Monaco, Bayer Leverkusen, Frankfurt, Spartak Moscow, Red Star Belgrade, Galatasaray
Pot 2: RB Leipzig, Atalanta, Braga, Porto, Rangers, Barcelona, Real Betis និង Sevilla
ជាការពិត យើងបានឃើញហើយនិយាយតែក្រុមនៅលីគកំពូលទាំង ៥ គឺលីគអេស្ប៉ាញ និងអាល្លឺម៉ង់ មាន ៣ ក្រុម រីឯលីគអង់គ្លេសមានតែ ១ ក្រុមប៉ុណ្ណោះ ដូចទៅនឹងលីគអ៊ីតាលីដែរ ហើយចំណែកបារាំង មាន ២ ក្រុម៕
ប្រភព៖ UEFA