Conte ​ថា​ខ្លួន​ប្រហែល​ជា​មិន​មែន​ជា​អ្នក​ត្រឹមត្រូវ ​ក្នុង​ការ​ដឹក​នាំ​ក្រុម Spurs ​ទេ​

​លោក Antonio Conte ​បាន​បោះ​សម្ដី​ថា​ខ្លួន​ប្រហែល​ជា​មិន​មែន​ជា​អ្នក​ចាត់ការ​សម​ស្រប​សម្រាប់​ការ​ដឹក​នាំ​ក្រុម Spurs ​នោះ​ទេ ​ក្រោយ​ពី​លេង​ចាញ់​ក្រុម Burnley ​ក្នុង​លទ្ធផល ១-0 ​យប់មិញ។

​ក្រុម spurs ​បាន​បរាជ័យ​៤​ដង​មក​ហើយ​ក្នុង​ការ​ប្រកួត​៥​ប្រកួត​នៅ Premier League ​កន្លង​មក​នេះ។ ​ដោយ​តាម​លទ្ធផល​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Conte ​ហាក់​ឆ្ងាយ​ពី​តំបន់ Top4 ​បន្ដិច​ហើយ។ ​ខណៈ​ដែល​ការ​ចាញ់​ផ្ទួន​ៗ​នេះ​ទៀត​សោត ​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​អ៊ីតាលី​ពិចារណា​ថា​ខ្លួន ​មិន​សក្ដិសម​ក្នុង​ការ​ដឹក​នាំ​ក្រុម​នេះ​នោះ​ទេ។ ដោយ​សម្ដី​នេះ ​លោក​បាន​ប្រាប់​ទៅ​កីឡាករ​គ្រប់​គ្នា​តែ​ម្ដង។

​លោក Conte ​បាន​និយាយ​ថា​៖ “ខ្ញុំ​មក​ទី​នេះ​ដើម្បី​ជួយ​ក្លឹប ​ហើយ​ប្រសិន​បើ​មាន​បញ្ហា​អាច​បណ្ដាល​មក​ពី​គ្រូ​បង្វឹក ​ខ្ញុំ​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ចាកចេញ។ ​ខ្ញុំ​មិន​បាន​ប្រើប្រាស់​ស្ថានភាព​នេះ​ដើម្បី​ចាកចេញ​ទេ។ ខ្ញុំ​បាន​ព្យាយាម​គ្រប់​យ៉ាង ប៉ុន្តែ​ស្ថានភាព​មិន​ប្រែប្រួល​សោះ។ ​ខ្ញុំ​យល់​ព្រម ​និង​បើក​ចិត្ត​ឱ្យ​ក្លឹប​ធ្វើ​តាម​អ្វី​ដែល​ក្លឹប​ចង់​បាន។ ​ខ្ញុំ​ចង់​ជួយ​ក្លឹប​នេះ ​ខ្ញុំ​ធ្វើ​ការ​ច្រើន​ណាស់ ​ខ្ញុំ​ធ្វើ​ការ​២០​ម៉ោង​ក្នុង​១​ថ្ងៃ​ដើម្បី​ក្លឹប ខ្ញុំ​សម្រាក​តែ​៤​ម៉ោង​ប៉ុណ្ណោះ”៕ ប្រភព៖ BBC

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT