ខ្សែប្រយុទ្ធ Neymar ជាសះស្បើយពីរបួសល្មមតែម្ដង ដើម្បីត្រៀមខ្លួនចូលលេងទល់ក្រុម Real Madrid នៅពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយនៅម៉ោង៣ទាបភ្លឺនេះ។
Neymar បានត្រលប់មកហាត់ជាមួយក្រុមពេញលេញវិញហើយ ក្រោយខកខានជាច្រើនខែមកហើយ ដោយសារបញ្ហារបួស។ វត្ដមានរបស់ខ្សែប្រយុទ្ធប្រេស៊ីលខាងលើ នឹងធ្វើឱ្យក្រុម PSG មានទំនុកចិត្តមួយកម្រិតទៀតហើយ ក្នុងការប្រកួតទល់ក្រុម Real Madrid ដែលជាក្លឹបជោគជាំដោយបទពិសោធន៍ក្នុងពានរង្វាន់ UEFA Champions League នេះ។ ខណៈដែលសមាជិកក្នុងក្រុមដទៃទៀតដូចជា Messi , Mbappe ជាដើមនោះ ក៏អាចលេងបានដែរ។
លោក Pochettino គ្រូបង្វឹកក្រុម PSG ទាមទារឈ្នះការប្រកួតនេះ ឬឈ្នះពានរង្វាន់ UEFA Champions League តែម្ដងនារដូវកាលនេះ ទើបអាចរក្សាតំណែងបាន។ ដោយពានក្នុងលីគនាពេលបច្ចុប្បន្នសម្រាប់ក្រុម PSG គឺគ្មានន័យអ្វីទៀតទេ ព្រោះពួកគេឈ្នះសឹងរាល់ឆ្នាំទៅហើយ៕ ប្រភព៖ BBC