មាន​កីឡាករ Arsenal ម្នាក់ នៅ​ឈុត ១១ រូប​ល្អ​បំផុត​ប្រចាំ​ពាន AFCON 2021

ពាន​រង្វាន់​ប្រចាំ​ទ្វីប​អាហ្រ្វិក AFCON 2021 ទី​បំផុត​បាន​រក​ឃើញ​ក្រុម​ឈ្នះ​ជើង​ឯក ដោយ​បាន​ទៅ​លើ​ជម្រើស​ជាតិ​សេណេហ្គាល់ ក្រោយ​យក​ឈ្នះ​ទៅ​លើ​អេហ្សីប​នា​វគ្គ​ផ្តាច់ព្រ័ត្រ។ ​បន្ទាប់​ចប់​ការ​ប្រកួត ខាង​គណៈ​រៀបចំ​កម្មវិធី​ក៏​បាន​ប្រកាស​នូវ​ឈុត ១១ រូប​ល្អ​បំផុត ប្រចាំ​ព្រឹត្តិការណ៍ ហើយ​ឃើញ​ថា​មាន​កីឡាករ Arsenal នៅ​ក្នុង​នោះ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ ខ្សែ​បម្រើ Mohamed Elneny នៃ​ជម្រើស​ជាតិ​អេហ្សីប ដែល​គេ​បាន​បង្ហាញ​ខ្លួន ១២០ នាទី នៅ​ ៣ ប្រកួត​សរុប។ បើ​ទោះ​បី មិន​បាន​រក​គ្រាប់​បាល់ ឬ Assist តែ​គុណភាព​លេង​របស់​សមាជិក​ក្លឹប Arsenal រូប​នេះ ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​រុញ​ក្រុម​ឲ្យ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី Elneny សម្រាប់​តារា​ឆ្នើម​នៅ Premier League ​ឯ​ទៀត ដែល​ជាប់​ឈ្មោះ មាន​ដូច​ជា Mohamed Salah, Sadio Mane, Edouard Mendy និង Nampalys Mendy។ រំឭក​ថា ​អតីត​កីឡាករ​នៃ​ក្លឹប Basel នឹង​ត្រូវ​ផុត​កុងត្រា​នា​បញ្ចប់​រដូវ​កាល​នេះ​ហើយ ដូច្នេះ​តាម​រយៈ​សមិទ្ធផល​ដែល​គេ​ធ្វើ​បាន​ឲ្យ​ជម្រើស​ជាតិ ថា​មិន​ត្រូវ ក៏​អាច​នឹង​ទទួល​បាន​កុងត្រា​ថ្មី ឬ​ផ្លូវ​ម្យ៉ាង​ទៀត ប្រហែល​អាច​ត្រូវ​បាន​ក្លឹប​រួម​លីគ Newcastle ចាប់​អារម្មណ៍​ចរចា​នាំ​យក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT