អត់​ចង់​ចាយ​លុយ​ទេ! Chelsea សម្លឹង​ឃើញ​កីឡាករ​ឥត​តម្លៃ​ខ្លួន ៤ រូប នៅ​រដូវ​ក្តៅ

ទីផ្សារ​ដោះដូរ​រដូវ​រងា បាន​កន្លង​ផុត​បាត់​ទៅ​ហើយ ដោយ​កីឡាករ​ខ្លះ​ដែល​បម្រុង​នឹង​ផ្ទេរ​ចេញ ក៏​ត្រូវ​ជាប់គាំង ដែល​មាន​ន័យ​ថា ត្រូវ​លើក​ពេល​ទៅ​ចរចា​ជា​ថ្មី​នៅ​រដូវ​ក្តៅ​ខាង​មុខ។ ងាក​មក​ក្លឹប​តោ​ខៀវ Chelsea ​ឯ​ណេះ ពួក​គេ​ក៏​បាន​ដាក់​គោលដៅ​រួច​ជា​ស្រេច​ដែរ ជុំវិញ​ការ​ចង់​បាន​កីឡាករ​ឥត​តម្លៃ​ខ្លួន​ដល់​ទៅ ៤ រូប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Marca ចុះ​ផ្សាយ​ថា ក្លឹប​សម្លឹង​ឃើញ​ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប Barcelona គឺ Ousmane Dembele ដែល​ ៩៩ ភាគរយ គេ​នឹង​ចាកចេញ​នៅ​រដូវ​ក្តៅ តែ​មិន​ទាន់​ច្បាស់​ថា ​ជ្រើស​យក​ក្លឹប​ណា​មួយ​នៅ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣ រូប​ផ្សេង​ទៀត មាន​ខ្សែ​ការពារ Niklas Sule នៃ​ក្លឹប Bayern Munich ក៏​ដូច​ជា Matthias Ginter នៃ​ក្លឹប Monchengladbach ត្រៀម​ទុក​មក​ជំនួស កីឡាករ​ដែល​អាច​នឹង​ចាកចេញ តួ​យ៉ាង​ដូច​ Andreas Christensen និង Antonio Rudiger ដែល​ត្រូវ​ផុត​កុងត្រា។ រី​ឯ​តំបន់​ការពារ​មួយ​រូប​ផ្សេង​ទៀត គឺ​ក្លឹប​សម្លឹង​ឃើញ​កូន​ក្រុម Alessio Romagnoli នៃ​ក្លឹប AC Milan។ ពី​ពេល​នេះ​ត​ទៅ ដល់​បញ្ចប់​រដូវ​កាល ក្លឹប​អាច​មាន​សិទ្ធ​ចរចា​ទុក​ជា​មុន រវាង​ភាគី​កីឡាករ សឹម​សម្រេច​ការ​ផ្ទេរ​ផ្លូវការ នៅ​ក្រោយ​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២២៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT