ខ្សែប្រយុទ្ធ Manson Greenwood ត្រូវប៉ូលិសចាប់ខ្លួនកាលពីម្សិលមិញ ក្រោយបែកធ្លាយវីដេអូដែលរូបគេវាយធ្វើបាបមិត្តស្រីរហូតបែកឈាម ជាំដៃជើង។
នាង Harriet Robson ដែលជាមិត្តស្រីរបស់ Greenwood បានបង្ហោះវីដេអូខ្លួនឈាមមាត់ និងជាំពេញរាងកាយ ជាមួយការបញ្ជាក់ច្បាស់ថាជាការធ្វើបាបពីសំណាកកីឡាករ Greenwood ផ្ទាល់តែម្ដង។ ដោយសារតែវីដេអូនេះហើយ ទើបប៉ូលិសនៅក្រុង Manchester បានទៅចាប់ខ្លួនកីឡាករបិសសាចក្រហម Man Utd រូបនេះមិនសួរនាំ។
រូបគេត្រូវឃុំខ្លួនសិន ហើយការសួរនាំនៅតែបន្ដ។ ស្របពេលខាងក្លឹប Man Utd ក៏បញ្ជាក់ថានឹងរង់ចាំមើលរឿងពិតប្រាកដសិនដែរ មុនពេលចេញវិធានការលើកីឡាកររបស់ខ្លួន។ ដោយនេះមិនមែនជាលើកទី១ទេសម្រាប់ Greenwood ដែលមានបញ្ហារឿងស្រីនេះ។ កាលនៅជម្រើសជាតិ រូបគេជាមួយមិត្តរួមក្រុម Foden ក៏បានហៅនារីឡើងសណ្ឋាគារ រហូតត្រូវដកឈ្មោះចេញពីជម្រើសជាតិម្ដងមកហើយដែរ៕ប្រភព Mirror