ក្រុម Juventus ទិញបានខ្សែប្រយុទ្ធម្នាក់ឈ្មោះ Dusan Vlahovic ពីក្រុម Fiorentina ក្នុងតម្លៃរហូតដល់៦២លានផោនឯណោះ។
Vlahovic នេះត្រូវក្លឹបនៅក្របខណ្ឌ Premier League ជាច្រើនបានបង្ហាញការចាប់អារម្មណ៍លើរូបគេ ប៉ុន្តែដោយសារតម្លៃខ្លួនទើបបានជាពួកគេរារែក រហូតដល់ Juventus ចូលខ្លួនទិញយកតែម្ដង។ កីឡាករជម្រើសជាតិសែប បានសម្រេចផ្ទេរទៅលេងនៅ Juventus ក្នុងតម្លៃខ្លួន៦២លានផោន ដោយមានកុងត្រារយៈពេល៤ឆ្នាំ។
ខ្សែប្រយុទ្ធវ័យ២២ឆ្នាំនេះ រកបាន២០គ្រាប់គ្រប់ការប្រកួតទាំងអស់នារដូវកាលនេះឱ្យក្រុម Fiorentina ហើយរូបគេផ្ទាល់ក៏ជាអ្នករកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិសែបនៅព្រឹត្តិការណ៍ជម្រុះ World Cup កន្លងទៅដែរ។ ដោយសារតែឃើញសមត្ថភាពលេងល្អនេះហើយ ទើបបានជាក្រុមសេះបង្កង់ហ៊ានចំណាយដល់៦២លានផោនដើម្បីទិញយករូបគេ៕
ប្រភព៖ DailyMail