Man City សម្រេច​យក​បាន​កីឡាករ​វ័យ​ក្មេង​អាហ្សង់ទីន លើ​កុងត្រា ៥ ឆ្នាំ

បើ​តាម​ការ​រាយការណ៍​ពី​អ្នក​កាសែត​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប​មេឃ​ខៀវ Man City បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ក្នុង​ការ​សម្រេច នាំ​យក​យុវជន Julian Alvarez ​នៃ​ក្លឹប River Plate ជា​ផ្លូវការ នៅ​តម្លៃ​ផ្ទេរ ១៧,៩ លាន​ផោន បូក​នឹង​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​ផ្សេង​ទៀត។ យ៉ាង​ណា​ការ​ផ្ទេរ​នេះ កីឡាករ​នឹង​នៅ​លេង​ឲ្យ​ក្លឹប​បច្ចុប្បន្ន​ដល់​បញ្ចប់​រដូវ​កាល ពោល​ដូច City ឲ្យ​ខ្ចី​ជើង​រយៈ​ពេល ៦ ខែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កិច្ច​ព្រមព្រៀង​សម្រេច ទំនង​ជា​មាន​រយៈ​ពេល ៥ ឆ្នាំ​ឯ​ណោះ ហើយ​កីឡាករ​អាហ្សង់ទីន​ខាង​លើ នឹង​មក​បង្ហាញ​ខ្លួន​លើ​ទីលាន​ឲ្យ​ក្រុម​លោក Pep Guardiola ចាប់​ពី​រដូវ​កាល​ថ្មី ២០២២/២៣ ត​ទៅ។ បញ្ជាក់​ថា ក្រៅ​ពី City កន្លង​មក ក៏​ធ្លាប់​មាន​ក្លឹប​យក្ស​ដូច​ជា Real Madrid, Inter Milan និង Man Utd ផង​ដែរ ធ្លាប់​បាន​ចាប់​អារម្មណ៍​មក​លើ Alvarez។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំឭក​ថា ខ្សែ​ប្រយុទ្ធ​វ័យ ២១ ឆ្នាំ​ខាង​លើ បាន​ចូលរួម​ជាមួយ River Plate តាំង​តែ​ពី​ឈុត U20 នៅ​ឆ្នាំ ២០១៥។ យ៉ាង​ណា​ការ​លេង​ឲ្យ​ឈុត​ធំ Alvarez បង្ហាញ​ខ្លួន ៩៦ ប្រកួត រក​បាន ៣៦ គ្រាប់​និង Assist ២៥ លើក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT