Aubameyang សង្ស័យ​មាន​បញ្ហា​បេះដូង ទើប​អវត្តមាន​នៅ​ប្រកួត​ទល់​ហ្គាណា

ក្រុម​ជម្រើស​ជាតិ​ហ្គាបុង បាន​ត្រឹម​ស្មើ ១-១ ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ហ្គាណា សម្រាប់​ជុំ​ទី ២ វគ្គ​ចែក​ពូល​ពាន​រង្វាន់ Africa Cup of Nations នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។ បច្ចុប្បន្ន​ពួក​គេ​ឈរ​លេខ ២ មាន ៤ ពិន្ទុ នៅ​ចាញ់ ២ ពិន្ទុ​ធៀប​នឹង​ក្រុម​ឈរ​លេខ ១ គឺ​ម៉ារុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ប្រកួត​របស់​ក្រុម​ហ្គាបុង​សារ​នេះ គេ​ឃើញ​អវត្តមាន​នៅ​តារា​ឆ្នើម​ដ៏​សំខាន់ គឺ Pierre-Emerick Aubameyang ហើយ​តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​បាល់ទាត់​ប្រចាំ​ទ្វីប​អាហ្វ្រិក បញ្ជាក់​ថា កីឡាករ​របស់​ក្លឹប Arsenal ​បន្ទាប់​ពី​ទើប​ជា​សះស្បើយ​ជំងឺ​កូវីដ-១៩ គេ​ក៏​ស្រាប់​តែ​រក​ឃើញ​ថា មាន​បញ្ហា​ត្រង់​ផ្នែក​បេះដូង ដែល​មិន​ទាន់​ច្បាស់​ថា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ គឺ​មាន​កីឡាករ ៣ រូប ដែល​ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ ក៏​ស្រាប់​តែ​មាន​បញ្ហា​មិន​ស្រួល​ត្រង់​បេះដូង រួម​មាន Aubameyang, Axel Meye និង Mario Lemina ដែល​សុទ្ធ​សឹង​ជា​កីឡាករ​ហ្គាបុង ហេតុ​ដូច្នេះ​ទើប​សម្រេច​ដក​ឈ្មោះ​របស់​ពួក​គេ ជា​ជាង​ប្រថុយ​ដាក់​ឲ្យ​គេ​រត់​លើ​ទីលាន រហូត​ដល់​ប្រឈម​គ្រោះថ្នាក់​ណា​មួយ។ មិន​ច្បាស់​ថា អ្នក​ទាំង​បី​នឹង​សម្រាក​ដល់​ថ្ងៃ​ណា​ទេ ខណៈ​ដែល​ប្រកួត​ជុំ​ចុង​ក្រោយ របស់​ហ្គាបុង​ដែល​ត្រូវ​ប៉ះ​ម៉ារ៉ុក នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ១៩ ​ខាង​មុខ​ហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT