Gundogan ឆ្លើយ​ទាំង​អត់​ស្ទាក់ស្ទើរ ក្រោយ​គេ​សួរ​ឲ្យ​ជ្រើស​រវាង Messi ឬ Ronaldo

ការ​ចោទ​សួរ ឲ្យ​ជ្រើសរើស​រវាង Cristiano Ronaldo ឬ Lionel Messi គឺ​បាន​ក្លាយ​ជា​សំណួរ​សាមញ្ញ​មួយ​ទៅ​ហើយ​ក្នុង​ពិភព​បាល់ទាត់។ នេះ​មិន​ត្រឹម​សួរ​ទៅ​កាន់​អ្នក​គាំទ្រ​ទេ ទៀត​សោត​ក៏​ធ្លាប់​លេចចេញ​ជា​រឿយៗ មក​សួរនាំ​ដល់​កីឡាករ​បាល់ទាត់​ផ្ទាល់​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង​តាម​រយៈ​កម្មវិធី​ឆ្លើយ​សំណួរ Q&A លើ Twitter កន្លង​ទៅ​នេះ កីឡាករ​របស់​ក្លឹប Man City គឺ Ilkay Gundogan ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ចោទ​សួរ​ផង​ដែរ អំពី​ការ​ឲ្យ​ជ្រើសរើស​រវាង​កំពូល​កីឡាករ​ទាំង​ពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏​ស្រាប់​តែ Gundogan ឆ្លើយ៖ “តើ​វា​អាច​បាន​ទេ បើ​ឆ្លង​កាត់​ការ​លេង Q&A លើ Twitter ​ដោយ​មិន​ឆ្លើយ​សំណួរ​មួយ​នេះ? តែ​យ៉ាង​ណា​ខ្ញុំ​នៅ​តែ​ឆ្លើយ គឺ​ខ្ញុំ​ជ្រើស​យក Messi”។ គួរ​បញ្ជាក់​ថា ក្នុង​អាជីព​របស់​កីឡាករ​អាល្លឺម៉ង់ គេ​មិន​ធ្លាប់​បាន​រួម​អាជីព​ជាមួយ Messi នោះ​ទេ តែ​យ៉ាង​ណា​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ដែល​ជា​អតីត​គ្រូ​ជំនិត​របស់ M10 ដូច្នេះ​ក៏​ជឿ​ថា ចម្លើយ​ប្រាកដ​ជា​បាក់​ទៅ​ខាង​កីឡាករ​អាហ្សង់ទីន​ច្រើន​ជាង​កីឡាករ​ព័រទុយហ្គាល់​ហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT