Klopp បញ្ជាក់​ច្បាស់ ថា​កីឡាករ​ក្រៅ​ជម្រើស​រូប​នេះ នឹង​មិន​ផ្លាស់​ទៅ​ណា​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​កំឡុង​ទីផ្សារ​ដោះដូរ​រដូវ​រងា ដែល​កំពុង​បើក​ដំណើរការ​ ខាង​ក្លឹប​ហង្ស​ក្រហម Liverpool ក៏​រង​ចចាមអារ៉ាម​ ថា​អាច​លក់​ចេញ​កីឡាករ​មួយ​ចំនួន​ផង​ដែរ តែ​យ៉ាង​ណា​ក្នុង​ចំណោម​អ្នក​ទាំង​នោះ តាម​ការ​បញ្ជាក់​ច្បាស់​ពី លោក Jurgen Klopp បាន​សង្កត់​ធ្ងន់ ថា​អនាគត​របស់ Divock Origi គឺ​នឹង​បន្ត​នៅ ពោល​គ្មាន​ការ​ចាកចេញ​កើត​ឡើង​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​ដែល​សុពលភាព​កុងត្រា​សេសសល់​រយៈ​ពេល ៦ ខែ កីឡាករ​បែលហ្សិក​ក៏​លេចលឺ​ថា អាច​ជា​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ណា​មួយ នៅ​ខែ​មករា ជា​ជាង​ការ​ឈរ​ជើង​ដល់​ផុត​កុងត្រា។ យ៉ាង​ណា​ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ បាន​បញ្ជាក់​ប្រាប់​គេហទំព័រ​ផ្លូវការ​ក្លឹប Liverpool មុន​នេះ​ថា៖ “Divock គេ​កំពុង​ជួប​បញ្ហា​របួស ហើយ​កំពុង​សម្រាក​ព្យាបាល តែ​យ៉ាង​ណា​ពី​ពេល​នេះ​ទៅ យើង​សុំ​បញ្ជាក់​ច្បាស់ ថា​គេ​នឹង​បន្ត​នៅ​ជាមួយ​ពួក​យើង ហើយ​សង្ឃឹម​ថា​គេ​នឹង​ជា​សះស្បើយ​ឆាប់ៗ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ថា ខ្សែ​ប្រយុទ្ធ​វ័យ ២៦ ឆ្នាំ គេ​បាន​ផ្ទេរ​មក​ចូលរួម​ជាមួយ​ហង្ស​ កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៤។ សរុប​ស្ថិតិ បង្ហាញ​ខ្លួន ១៦៧ ប្រកួត គេ​រក​បាន ៤០ គ្រាប់​និង Assist ១៦ លើក។ បើ​និយាយ​ពី​ភាគរយ​នៃ​ក្លឹប​បន្ទាប់ ដែល Origi អាច​ផ្ទេរ​ចេញ អាច​ជា​បណ្តា​ក្លឹប​នៅ Premier League ឬ Serie A ​មាន​ភាគរយ​ខ្ពស់​ជាង​គេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT