Cristiano Ronaldo ត្រូវបាន UEFA ដាក់ពិន័យ១ប្រកួត ចំពោះកាតក្រហមដែលរូបគេទទួលបានកាលប៉ះ Valencia នាប្រកួតបើកឆាក Champions League កន្លងទៅ។
Ronaldo បានកាតក្រហម ដោយសារតែរូបគេបានបោចសក់ខ្សែការពាររបស់ក្រុម Valencia ។ កាតក្រហមមួយនេះ គឺជាកាតដំបូងក្នុងអាជីពរបស់គេ នៅពានរង្វាន់ UEFA Champions League ។ មានការតវ៉ាជាច្រើន ចំពោះការឱ្យកាតក្រហមនេះ ខណៈដែលលទ្ធផលគឺមិនអាចមានអ្វីប្រែប្រួលនោះទេ។
សម្រាប់រយៈពេលនៃការពិន័យវិញ គឺត្រឹមតែ១ប្រកួត ពេលប៉ះ Young Boys នៅថ្ងៃទី២ខែតុលាឆ្នាំ២០១៨នេះប៉ុណ្ណោះ។ មិនមែន៣ប្រកួត ដូចការគិតរបស់អ្នកគាំទ្រមួយចំនួនឡើយ៕ប្រភពBBC