ប្រចាំ​ឆ្នាំ ២០២១ មាន​អ្នក​ចង់​ដឹង​លឺ​ពី Ronaldo ច្រើន​ជាង Messi នាំ​ឲ្យ​ចំណាត់ថ្នាក់​ខុស​គ្នា​ដល់​ទៅ ១០ លេខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Wikipedia គឺ​ជា​គេហទំព័រ​ឥត​គិត​ថ្លៃ មាន​ចែកចាយ​នូវ​អត្ថបទ​ដែល​ឆ្លង​កាត់​សរសេរ និង​រៀបរៀង ចេញ​ពី​សមាគម​អ្នក​ស្ម័គ្រចិត្ត លើ​ប្រធានបទ​រឿងរ៉ាវ​ជា​ច្រើន​ជុំវិញ​ពិភពលោក។ ជីវប្រវត្តិ ភាព​ជោគជ័យ ក៏​ដូច​ជា​ដំណើរ​នៃ​ការ​តស៊ូ​ផ្សេងៗ​របស់​បុគ្គល ឬ​ស្ថាប័ន​ណា​មួយ គឺ​សុទ្ធ​តែ​មាន​ចងក្រង​លើ​គេហទំព័រ​ដែល​មាន​អាយុ​កាល​ជាង ២ ទសវត្ស​មួយ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ងាក​មក​ឆ្នាំ ២០២១ តើ​អ្នក​ដឹង​ទេ​ថា ប្រធានបទ​រឿងរ៉ាវ​អ្វី​ខ្លះ​ទៅ ដែល​មាន​អ្នក​ចុច​អាន​ច្រើន​បំផុត​លើ​ Wikipedia?​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ទិន្នន័យ​ច្បាស់ការ​បង្ហាញ​ថា នៅ​ចំណោម​បញ្ជី​ប្រធានបទ​ទាំង ១៥ ដែល​មាន​តួ​លេខ​ការ​ចុច​អាន​ច្រើន​បំផុត នៅ​ឆ្នាំ ២០២១ គឺ​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​វិស័យ​បាល់ទាត់​ដល់​ទៅ ៣ ហើយ​ Cristiano Ronaldo រាប់​បាន​ជា​អត្តពលិក ដែល​មាន​គេ​ចង់​ដឹង​ចង់​លឺ​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ។ យើង​ធ្វើ​ការ​បង្ហាញ​ចំណាត់ថ្នាក់​ទាំង ១៥ ដូច​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១៥) កីឡាករ​បាល់ទាត់ Lionel Messi មាន​តួលេខ​នៃ​ការ​ចុច​អាន ជាង ១៣,០៤ លាន​ដង
១៤) ភាពយន្ត Spider-Man: No Way Home មាន​តួលេខ​នៃ​ការ​ចុច​អាន ជាង ១៣,២៦ លាន​ដង
១៣) ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ 2020 Summer Olympics ​មាន​តួលេខ​នៃ​ការ​ចុច​អាន​ ជាង ១៤,៥៣ លាន​ដង
១២) តួ​អង្គ​នៃ Marvel Cinematic Universe មាន​តួលេខ​នៃ​ការ​ចុច​អាន​ ជាង ១៥,៥៦ លាន​ដង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១១) ភាពយន្ត WandaVision មាន​តួលេខ​នៃ​ការ​ចុច​អាន​ ជាង ១៥,៨៧ លាន​ដង
១០) អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump មាន​តួលេខ​នៃ​ការ​ចុច​អាន​ ជាង ១៦,៣៦ លាន​ដង
៩) ប្រធានាធិបតី​អាមេរិក លោក Joe Biden មាន​តួលេខ​នៃ​ការ​ចុច​អាន ជាង ១៦,៨២ លាន​ដង
​៨) ប្រធានបទ​ពី​សហរដ្ឋអាមេរិក មាន​តួលេខ​នៃ​ការ​ចុច​អាន ជាង ១៧,១៨ លាន​ដង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧) ព្រឹត្តិការណ៍​បាល់ទាត់ UEFA Euro 2020 មាន​តួលេខ​នៃ​ការ​ចុច​អាន ជាង ១៧,៤៨ លាន​ដង
៦) ព្រះ​អង្គ​ម្ចាស់ Philip, Duke of Edinburgh មាន​តួលេខ​នៃ​ការ​ចុច​អាន ជាង ១៨,១៩ លាន​ដង
៥) កីឡាករ​បាល់ទាត់ Cristiano Ronaldo មាន​តួ​លេខ​នៃ​ការ​ចុច​អាន ជាង ១៨,៧៧ លាន​ដង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) ភាពយន្ត Squid Game មាន​តួ​លេខ​នៃ​ការ​ចុច​អាន ជាង ២១,៨៨ លាន​ដង
៣) មហាសេដ្ឋី លោក Elon Musk មាន​តួ​លេខ​នៃ​ការ​ចុច​អាន ជាង ២៤,១០ លាន​ដង
២) ម្ចាស់ក្សត្រី Elizabeth II មាន​តួ​លេខ​នៃ​ការ​ចុច​អាន ជាង ២៥,២៩ លាន​ដង
១) វិបត្តិ​ពិភពលោក ការ​ស្លាប់​នៅ​ឆ្នាំ ២០២១ មាន​តួ​លេខ​នៃ​ការ​ចុច​អាន ជាង ៤២,៧៤ លាន​ដង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​បាន​បង្ហាញ​ពី​ខាង​លើ ចំណាត់ថ្នាក់​នៃ​ឈ្មោះ Lionel Messi ឈរ​នៅ​លេខ​រៀង​ទី ១៥ ដែល​ចាញ់ Cristiano Ronaldo ដល់​ទៅ ១០ លេខ​ឯ​ណោះ ហើយ​បើ​រាប់​ចំនួន​នៃ​ការ View លើ​ទំព័រ Wikipedia គឺ​ខុស​គ្នា​ប្រហែល ៥ លាន​ដង។ ទាំង​នេះ​ជា​ទិន្នន័យ​ដែល​ស្រង់​ចេញ​ពី​ការ​ចុះ​ផ្សាយ​របស់ Wikimedia Foundation គិត​ត្រឹម​ថ្ងៃ​ទី ១៧ ​ធ្នូ ឆ្នាំ ២០២១៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT