Man City នៅ​តែ​ចាប់​ចិត្ត​លើ​គោលដៅ​ចាស់ Kane តែ​សាមី​ខ្លួន​ហាក់​ចង់​ផ្ទេរ​ទៅ​ក្លឹប​យក្ស​នេះ​ជាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនាគត​របស់ Harry Kane ​នៅ​តែ​មិន​ទាន់​ដាច់ស្រេច​ជាមួយ​ក្លឹប Tottenham Hotspur ជា​រួម​មក​ គឺ​កីឡាករ​ហាក់​នៅ​តែ​មាន​ចិត្ត​ចង់​ដើរ​ចេញ ហើយ​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ ក៏​ជា​ពេលវេលា​ដែល​អាច​ធ្វើ​ឲ្យ​ការ​ផ្ទេរ​ សម្រេច​ទៅ​បាន​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ចំណោម​ក្លឹប​យក្ស​ជា​ច្រើន ក៏​មាន Man City ដែល​តាម​ចរចា​ លើ​ការ​នាំ​យក​កីឡាករ​អង់គ្លេស​តាំង​ពី​រដូវ​ក្តៅ តែ​ដោយសារ Spurs ដាក់​តម្លៃ​ខ្លួន​ Kane ខ្ពស់​ជ្រុល​ដល់ ១៦០ លាន​ផោន ទើប​នាំ​ឲ្យ​ការ​ផ្ទេរ មិន​អាច​សម្រេច​ទៅ​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​សារ​នេះ ស្រប​ពេល​ដែល​សាមី​ខ្លួន​រំអុក​ក្លឹប​កាន់​តែ​ខ្លាំង អំពី​ការ​ចង់​ចែក​ផ្លូវ ដូច្នេះ​តម្លៃ​ខ្លួន​របស់​គេ ក៏​អាច​ជា​ធ្លាក់​ចុះ​ជាង​មុន​ផង​ដែរ ខណៈ ដែល​ក្លឹប​អាណាព្យាបាល​ក៏​អស់​ការ​អត់ធ្មត់​ លែង​ចង់​ហាមឃាត់​ចិត្ត​គេ​ក៏​ត​ទៅ​ទៀត​ដែរ។ បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola នៅ​តែ​ស្រលាញ់​គុណភាព​កីឡាករ​វ័យ ២៨ ឆ្នាំ ហើយ​ចង់​សាកល្បង​ចរចា​ជា​ថ្មី នៅ​ខែ​មករា​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​យ៉ាង​ណា​ កីឡាករ​ផ្ទាល់ ហាក់​បាក់​ចិត្ត​ទៅ​លើ​ក្លឹប​យក្ស Real Madrid ជាង​ គ្រាន់​ថា​ភាគរយ​ផ្ទេរ​ទៅ​ក្លឹប​អេស្ប៉ាញ គឺ​មាន​ទាប ព្រោះ​អី​ប្រធាន​ក្លឹប Florentino Perez បាន​មាន​គោលដៅ​រួចរាល់​ហើយ ថា​នឹង​នាំ​យក​រវាង Erling Haaland ឬ Kylian Mbappe ពោល​មិនមាន Kane ក្នុង​បញ្ជី​កីឡាករ​ត្រូវ​នាំ​ចូល​នោះ​ទេ។ ដូច្នេះ​យើង​នឹង​រង់ចាំ​មើល​ថា City អាច​អូស​ទាញ​ចិត្ត Kane ឲ្យ​ផ្ទេរ​មក​ទឹកដី Etihad ​បាន​ឬ​យ៉ាង​ណា? ប្រភព៖ El Nacional

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT