ក្រុម Juventus នារដូវកាលនេះកាន់តែដុនដាបទៅហើយ ក្រោយពីពួកគេបន្ដចាញ់ក្រុម Atalanta ក្នុងលទ្ធផល ០-១ ក្នុងដីខ្លួនឯងទៀតនាពានរង្វាន់ Serie A យប់មិញ។
សម្រាប់ការប្រកួតខាងលើនេះដែរ ក្រុមភ្ញៀវ Atalanta ធ្វើបានល្អជាងក្រុមម្ចាស់ផ្ទះ Juventus ដោយពួកគេរកគ្រាប់បាល់បានតាំងពីនាទី២៨ម្ល៉េះ។ ខណៈដែល១គ្រាប់នេះ គឺជាគ្រាប់បាល់ជ័យជម្នះតែម្ដង ជួយក្រុម Atalanta យក៣ពិន្ទុពីផ្ទះរបស់ក្រុម Juventus បាន។ ដោយគិតត្រឹមពេលនេះ Atalanta មាន២៨ពិន្ទុឈរនៅលេខ៤។ ស្របពេល Juventus វិញ មាន២១ពិន្ទុឈរនៅលេខ៨ក្នុងតារាង។
ក្រុមរបស់លោក Allegri បានចាញ់២ប្រកួតជាប់គ្នាមកហើយ។ ដោយប្រកួតមុននោះ ពួកគេលេងចាញ់ Chelsea ដល់ទៅ ៤-០ នៅពានរង្វាន់ UEFA Champions League ហើយបន្ទាប់មកក៏ចាញ់ក្រុម Atalanta ១-០ ទៀតក្នុងលីគអ៊ីតាលី៕
ប្រភព៖ Marca