Southgate ត​កុងត្រា​ថ្មី​ជាមួយ​ជម្រើស​ជាតិ​អង់គ្លេស ដល់​បាន​លេង​ Euro 2024

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស លោក Gareth Southgate បាន​សម្រេច​ព្រមព្រៀង​លើ​ការ​បន្ត​កុងត្រា​ថ្មី រយៈ​ពេល ២ ឆ្នាំ​បន្ថែម លើ​សុពលភាព​កុងត្រា​ចាស់ ​ពោល​គឺ​ដល់​ថ្ងៃ​ទី ៣១ ឆ្នូ ​ឆ្នាំ ២០២៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កុងត្រា​ចាស់​របស់ Southgate ត្រូវ​ផុត​នៅ​ក្រោយ​ចប់​ព្រឹត្តិការណ៍ World Cup 2022 ក្នុង​ប្រទេស​កាតា តែ​ឥឡូវ​គឺ​អាច​ធានា​ពី​តំណែង​របស់​លោក​ដល់​ផុត ទាំង​ក្រោយ​ចប់​ព្រឹត្តិការណ៍ Euro 2024 ​ទៅ​ទៀត។ សម្រាប់​ជំនួយ​ការ​របស់ Southgate លោក Steve Holland ក៏​ព្រមព្រៀង​លើ​កុងត្រា​ថ្មី​សារ​នេះ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​បញ្ជាក់​របស់ Southgate បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​រីករាយ​ដែល Steve និង​ខ្ញុំ អាច​បន្ត​ការ​ឈរ​ជើង​ជាមួយ​តំណែង​របស់​យើង ដោយ​នេះ​ជា​ឱកាស​ល្អ ក្នុង​ការ​បង្កើត​សមិទ្ធផល​ជោគជ័យ​សម្រាប់​អ្នក​គាំទ្រ​របស់​យើង​ទៅ​ថ្ងៃ​អនាគត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា Southgate បាន​ចូល​មក​ដឹកនាំ ជម្រើស​ជាតិ​អង់គ្លេស​ បន្ត​ពី​លោក Sam Allardyce តាំង​ពី​ចុង​ឆ្នាំ ២០១៦។ ជោគជ័យ​ធំៗ ដែល​លោក​សម្រេច​បាន គឺ​ដូច​ជា​ការ​ត្រួសត្រាយ​ឲ្យ​តោ​កំណាច​ឡើង​ដល់​វគ្គ ៤ ក្រុម​នៅ World Cup 2018 ហើយ​កាល​ពី Euro កន្លង​ទៅ ក៏​បាន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ផង​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT